នៅជប៉ុន បាំងមាត់កុំឲ្យឃើញ ញ៉ាំហ៊េមប៊ើហ្គើរ«អាក្រក់មើល» (VDO)
ក្រុមហ៊ុនមួយ ដែលមានហាងច្រើនកន្លែង ឯកទេសខាងហ៊េមប៊ើហ្គើរ នៅប្រទេសជប៉ុន បានសង្កេតឃើញថា នំប៊័ងសង់វិច របស់ខ្លួន មិនសូវត្រូវបានស្ត្រីៗបញ្ជាទិញ យកទៅទទួលទាននោះទេ ដោយសារតែពួកនាងៗមានអារម្មណ៍ថា «ខ្មាស»នៅពេលដែលយកវាមកដាក់ចូលក្នុងមាត់។ បើអញ្ចឹងធ្វើយ៉ាងម៉េចទៅវិញ ?
នៅពេលនាងញ៉ាំប៊ើរហ្គើរ ដោយមានក្រដាសបំបាំងមាត់ពីមុខនោះផង។ (រូបថត ក្រុមហ៊ុន)
ពីនេះពីនោះ - យកហ៊េមប៊ើហ្គើរ មួយដុះធំ ដោយកាន់ដៃពីរ មកដាក់ក្នុងមាត់ ហើយទំពារឃ្មមៗ ជាមួយនឹងធ្មេញលាន់លឺសូរគ្រួបៗ ... បន្ទាប់មក ចំណិតសាឡាត់ ប៉េងប៉ោះ ឬត្រសក់ នៅជាប់នឹងគៀនធ្មេញ និងថែមទាំងមានទឹកជ្រលក់ហៀរចេញពីហ៊េមបាហ្គើរ មកប្រឡាក់ពេញដៃ... គួរឲ្យមានអារម្មណ៍ខ្ពើមណាស់មែនទេ? នៅប្រទេសណាមិនដឹងទេ [...]