ទិវានារីអន្តរជាតិ៖ ចលនាបង្ហាញសុដន្ដ ដើម្បីប្រឆាំងអំពើហឹង្សាលើស្ត្រី «ហ្វេមែន»
មានប្រភពដើមពីប្រទេសអ៊ុយក្រែន ចលនាហ្វេមែន (Femen) បានពង្រីកខ្លួនច្រើនឡើងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ នៅក្នុងមាត្រាដ្ឋានអន្តរជាតិ ជាមួយនឹងការធ្វើបាតុកម្ម ដែលក្រុមអ្នកចូលរួម សុទ្ធតែដោះអាវបង្ហាញ «ដើមទ្រូង» នៅកណ្ដាលវាល។ ជាទម្រង់មួយបែបថ្មី ដែលក្រុមអ្នកតវ៉ាទាំងនេះ បានជ្រើសរើសយក ដើម្បីបរិហាអំពើលាក់ពុត នៅក្នុងពិភពលោក ដែលនៅតែចាត់ទុកស្ត្រីជាភេទទន់ខ្សោយ និងជាល្បែងផ្លូវភេទ។
ស្ត្រីសកម្មជន ហ្វេមែន ធ្វើបាតុកម្មនៅទីលាន ត្រូកាដេរ៉ូ ទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងប្រទេសដើមកំណើត សកម្មភាពរបស់ពួកស្ត្រីហ្វេមែន មិនសូវបានទទួលការគាំទ្រទេ ប៉ុន្តែនៅក្រៅប្រទេស ចលនានេះ បានក្លាយជានិមិត្តរូបនៃ ពួកអ្នកនិយមសាធារណរដ្ឋ ប្រឆាំងនឹង«អតីតសហភាពសូវៀត»កុម្មុយនីស។ សកម្មជនជាស្ត្រីទាំងនោះ [...]