អាមេរិក៖ ព្រឹទ្ធសភាបដិសេធច្បាប់ត្រួតពិនិត្យអាវុធ របស់អូបាម៉ា
ព្រឹទ្ធសភាអាមេរិក បានច្រានចោលអត្ថបទវិសោធនកម្មទៅលើច្បាប់មួយ ដែលជាវិធានការដើម្បីធ្វើការត្រួតពិនិត្យ ទៅលើអ្នកកាន់អាវុធជាតិផ្ទុះ ក្នុងប្រទេស។ អត្ថបទនេះ ត្រូវបានស្នើសុំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នៅញ៉ូថោន (Newtown) កាលពីខែធ្នូរឆ្នាំ២០១២កន្លងមក។
លោកបារ៉ាក់ អូបាម៉ាថ្លែងនៅក្រោយពេល ច្បាប់ត្រួតពិនិត្យអាវុធត្រូវបានច្រានចោល។
កំណែទម្រង់ទៅលើច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ស្នើសុំដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានទទួលបរាជ័យយ៉ាងជូរចត់មួយ ចាប់តាំងពីអត្ថបទនេះ បានដាក់ទៅអោយសភាជាន់ទាបពិភាក្សា នៅក្រោយ