គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
យុវជន «Anthonius Gunawan Agung» អាយុ២១ឆ្នាំ បានពលីជីវិតរបស់ខ្លួន ប្រកបដោយវីរភាព បន្ទាប់ពីបានបំពេញការងាររបស់ខ្លួន រហូតចប់ចុងចប់ដើម នៅខណៈពេល ដែលមានការរញ្ជួយដី ដ៏ខ្លាំងក្លា (កម្រិត ៧,៥រិចឆ្ទ័រ) កាលពីថ្ងៃសុក្រ នៅលើកោះ «Sulawesi ឬជាភាសាបារាំង Célèbes» នៃប្រទេសឥណ្ឌូនេស៊ី។
នៅពេលនោះ រាល់បុគ្គលិកទាំងអស់ នៅក្នុងបន្ទប់ត្រួតពិនិត្យការហោះហើរ បានភៀសខ្លួនចេញ ទៅរកទីសុវត្ថិភាព ដែលផ្ទុយពីយុវជនខាងលើ ដែលបដិសេធមិនចាកចេញ រហូតលុះត្រាយន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «Batik Air» ដែលភ្ជាប់ជើងហោះហើរលេខ «៦២៣១» បានហោះងើបខ្លួនដោយសុវត្ថិភាព ចេញពីព្រលានយន្ដហោះ «Mutiara SIS Al-Jufrie» នៃក្រុង «Palu»។
» បន្ទប់ត្រួតពិនិត្យការហោះហើរ នៅមុនគ្រោះរញ្ជួយដី៖
[...]