ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ ត្រូវអន្តរាយដោយសារព្រីមែលីក
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស លោកហ្គាហាម តាយឡរ (Graham Taylor) បាននិយាយថា ភាពរីកចម្រើនខ្លាំងនៃក្របខ័ណ្ឌព្រីមែលីក (Premier League) បានធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេស កាន់តែមានសភាពដុនដាបទៅៗ ហើយនេះដោយសារតែក្រុមទាំងនោះ ដាក់កីឡាករអង់គ្លេសឲ្យលេង មានចំនួនតិចតួចពេក។
លោកហ្គាហាម តាយឡរ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស។
គួររំឮកថាក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ បានធ្លាក់ចេញពីការប្រកួតពានរង្វាន់អ៊ឺរ៉ុប ត្រឹមវគ្គចែកពូល បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិនរវ៊ែ ដោយលទ្ធផល ៣-១ ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៏កន្លងទៅ។
តាមការស្រាវជ្រាវបង្ហាញថា យុវជនអាយុក្រោម២១ឆ្នាំ របស់អង់គ្លេសបានចូលលេងក្នុងក្របខ័ណ្ឌព្រីមែលីក មានចំនួនតិចណាស់ [...]