Posts tagged as "Chuon Momthol"

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

លោក ជួន មុំថុល ដែលជាប្រធានសហជីពកម្មករផង និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផង បានថ្លែងថា លោកមិនខ្វល់នឹងពាក្យរិះគន់របស់មជ្ឈដ្ឋាន​ទូទៅ ចំពោះមុខតំណែងរបស់លោកនោះទេ។ លោក​បានអះអាងថា នោះជារឿងសាមញ្ញទៅហើយ នៅក្នុងប្រទេស​កាន់លិទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវតែ​មាន​ការ​រិះគន់។


លោក ជួន មុំថុល។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - បច្ចុប្បន្នលោក ជួន មុំថុល ត្រូវបានគេដឹងថា មានមុខតំណែងយ៉ាងហោចណាស់៥ ដែលពាក់ព័ន្ធ​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទា។ មុខតំណែង​ទាំង​នោះរួមមាន៖

ទី១. ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ទី២. [...]

ជួន មុំថុល៖ អ្នក​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ គឺ​ជា​អ្នក​អុក​ឡុក​សង្គម

ជួន មុំថុល៖ អ្នក​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ គឺ​ជា​អ្នក​អុក​ឡុក​សង្គម

សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា ដឹកនាំដោយលោក ជួន មុំថុល បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល​ដោយរដ្ឋាភិបាល និងភាគីក្រុមហ៊ុនមិនទាន់បាន​អនុវត្តពេញលេញផង ហេតុអ្វីចាំបាច់ត្រូវទាមទារដំឡើង​ប្រាក់​ឈ្នួលគោលបន្ថែម​ទៀត? ហើយការដែលសហជីពមួយចំនួន បន្តទាមទារប្រាក់ឈ្នួលគោល នោះគ្រាន់តែ​ជាការ​អុកឡុកសង្គមឲ្យ​ចលាចលតែប៉ុណ្ណោះ។


លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី១១ ខែកុម្ភៈ នេះថា ៖ «ដំឡើងប្រាក់ខែមិនទាន់សើមគូតផង ប្រាក់ខែ១០០ដុល្លារមិន​ទាន់បានចាយផង ទៅ​ទាមទារឡើងអ្វីទៀត។ [...]

សហជីព​ស្នើ​ក្រសួង​ការងារ ធ្វើ​អន្តរាគមន៍​ឲ្យ​ថៅកែ​បើក​លុយ​ឲ្យ​កម្មករ

សហជីព​ស្នើ​ក្រសួង​ការងារ ធ្វើ​អន្តរាគមន៍​ឲ្យ​ថៅកែ​បើក​លុយ​ឲ្យ​កម្មករ

ក្នុងអំឡុងពេលដែលកម្មករបានធ្វើកូដកម្មកន្លងមក មានក្រុមហ៊ុន រោងចក្រមួយចំនួនបានកាត់ប្រាក់ឈ្នួល និង​ប្រាក់​រង្វាន់របស់កម្មករ ហើយនៅថ្ងៃទី០៦ ខែកុម្ភៈ តំណាងសហជីបមួយចំនួន បានចេញលិខិតស្នើសុំមួយ ដើម្បីអោយ​ក្រសួងការងារអន្តរាគមន៍ទៅលើបញ្ហានេះ។


កិច្ចប្រជុំរបស់គណកម្មការចម្រុះ នៅក្រសួងការងារ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣។ (រូបថត MONROOM.info/ O. Vary)

ប្រាក់ខែកម្មករ - កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងកម្មករ​និយោជិកផ្នែកកាត់ដេរ និងដេរស្បែកជើងទាំងអស់ ដែលរួមមានលោកអាត់ ធន់ អ្នកស្រីយ៉ាង សុភ័ណ្ឌ លោកប៉ាវ ស៊ីណា លោកលីវ ថារីន លោកហ្វាសាលី លោកទូច សើ ជាដើមបានផ្ញើលិខិតស្នើអន្តរាគមន៍មួយទៅលោក អ៊ិត សំហេង [...]

ប្រតិកម្ម​សហជីព​និង​កម្មករ តប​លិខិត​ GMAC ផ្ញើ​ទៅ​ក្រសួង​ការងារ

ប្រតិកម្ម​សហជីព​និង​កម្មករ តប​លិខិត​ GMAC ផ្ញើ​ទៅ​ក្រសួង​ការងារ

លិខិតមួយ ដែលសមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើជួនទៅរដ្ឋមន្រ្តីក្រសួងការងារ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤កន្លងទៅ ត្រូវបានតំណាងសហជីព និងកម្មករប្រតិកម្មតបថា បាតុកម្មអាចនឹងកើតមានសាជាថ្មី។


លោក អាត់ ធន់ (ខាងឆ្វេង) ក្នុងអង្គប្រជុំសម្រេចការតម្លើងប្រាក់បៀវត្សកម្មករ នៅក្រសួងការងារថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ខែកម្មករ - កាលពីថ្ងៃកាលទី០៨ ខែមករា ឆ្នាំ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើលិខិតមួយទៅ​រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេង ក្នុងគោលបំណងអោយក្រសួង​ចេញសេចក្តី​ជូន​ដំណឹងមួយ អំពីការដែលកម្មករមិនទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងពេលធ្វើកូដកម្ម-បាតុកម្មនៅពេលថ្មីៗនេះ [...]

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

«បើកូនចៅខ្ញុំបាត់បង់ការងារ ខាងរោងចក្រមិនបើកប្រាក់ខែអោយ ខ្ញុំនឹងដឹកនាំកម្មករដែលមាន៦៤សហព័ន្ធ មាន​កម្មករប្រហែល៧០ម៉ឺន ធ្វើកូដកម្ម» នេះជាការលើកឡើងរបស់លោក ជួន មុំថុល ប្រធានសហភាព​ សហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា និងប្រធានសហជីពមន្ត្រី​រាជការកម្ពុជា ដែលលោកនឹងគ្រោងធ្វើបាតុកម្ម ប្រឆាំងនឹងតំណាងសហជីព​ទាំង​ប្រាំមួយ។


លោក ជួន មុំថុល ប្រធាន​សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ឯកសារ)

ប្រាក់ខែកម្មករ - ខណៈបាតុកម្មកាន់តែរីករាលដាលធំឡើងៗ ស្របពេលដែលការចរចាទាមទារ របស់តំណាង​សហជីពទាំងប្រាំមួយ ក្នងការតម្លើងប្រាក់ខែគោល១៦០ដុល្លា មិនទាន់បានសម្រេចនោះ តំណាងសហជីព​ទាំង​នោះ បានប្រកាសថានឹងបន្តធ្វើមហាបាតុកម្ម តែក៏មានកម្មករមួយក្រុមទៀត ដឹកនាំដោយលោក ជួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...