អាល្លឺម៉ង់ថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពស្របច្បាប់ ទោះគ្មានហិង្សា
ខ្លី តែមានន័យវែង។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ដែលបានលើកឡើងថា ការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសកម្ពុជា មិនមានភាពស្របច្បាប់ ដោយគ្រាន់តែនិយាយថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង ដោយសុខសន្តិភាពនោះឡើយ។
សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសេរថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់បានកត់សម្គាល់ថា ការបោះឆ្នោតជាតិនៅកម្ពុជា ត្រូវបានធ្វើឡើងដោយសន្តិភាព»។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ ក៏មួយចំណុចនេះ មិនគ្រប់គ្រាន់ក្នុងការផ្តល់ នូវលទ្ធផលស្របច្បាប់ នៃការបោះឆ្នោតនេះបានទេ ព្រោះការបោះឆ្នោត ត្រូវបានធ្វើឲ្យមានមន្ទិល ចាប់តាំងពីការចាប់ខ្លួន [...]