Posts tagged as "Zinedine Zidane"

ហ្សីដាន ប្រកាស​ចាកចេញ​ពី រៀលម៉ាឌ្រីត យ៉ាង​ភ្ញាក់ផ្អើល

ហ្សីដាន ប្រកាស​ចាកចេញ​ពី រៀលម៉ាឌ្រីត យ៉ាង​ភ្ញាក់ផ្អើល

ជាព្រឹត្តិការណ៍​ដ៏រំជើបរំជួល ដែលបានកើតឡើង នៅរសៀលនេះ ក្នុងពិភព​បាល់ទាត់អ៊ឺរ៉ុប។ លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) គ្រូបង្វឹកដែលបាននាំ​ពាន​យ៉ាងច្រើន មកឲ្យក្រុម​ រៀលម៉ាឌ្រីត (Real Madrid) នៅក្នុងរយៈពេល៣ឆ្នាំ ជាប់ៗគ្នានេះ បានសម្រេចចិត្ត​ចាកចេញពីក្រុម នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំធ្វើ យ៉ាងតក់ក្រហល់ កាលពីមុននេះបន្តិច។

លោក «Florentino Pérez» ប្រធានក្រុម រៀលម៉ាឌ្រីត នៅអង្គុយ​ក្នុងសន្និសីទសារព័ត៌មាន​ដែរ​នោះ បានថ្លែងថា៖ «ហ្សីណាឌីន បានមកជួបខ្ញុំ កាលពីថ្ងៃពុធម្សិលម៉ិញ ហើយបានប្រាប់ខ្ញុំ ពីការសម្រេចចិត្តមួយ ដែលមិននឹកស្មានដល់។ នៅពេលដែលគាត់ បានសម្រេចចិត្តហើយនោះ គេមានតែយល់ព្រមតាមប៉ុណ្ណោះ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ តែខ្ញុំចង់ផ្ដល់ជូនគាត់ នូវការគោរពដ៏ជ្រាលជ្រៅ​របស់ខ្ញុំ។ ក្រុម រៀល នឹងជាផ្ទះរបស់គាត់ ជារៀងរហូតទៅ។»។ 

លោក ហ្សីដាន ជាតិបារាំង [...]

រ៉ូណាល់ដូ បង្ហើប​ពី​គម្រោង​ចាកចេញ​ពីក្រុម រៀល ?

រ៉ូណាល់ដូ បង្ហើប​ពី​គម្រោង​ចាកចេញ​ពីក្រុម រៀល ?

ក្រោយពីនៅទាត់ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) តាំងពីឆ្នាំ២០០៩មកនោះ នៅរដូវក្ដៅឆ្នាំនេះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មានគម្រោងចាកចេញពីក្រុមឬ? នេះ ជាអ្វីដែលខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមអធិរាជស បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីក្រុម រៀល បានយកជ័យជំនះ (៣-១) លើក្រុម លីវើភូល (Liverpool - អង់គ្លេស) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៧-២០១៨ នាយប់ថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។

កីឡាករជាតិព័រទុយហ្គាល់ បានថ្លែងតាមរយៈទូរទស្សន៍អេស្ប៉ាញ «beIN Sports» ថា៖ «យើងត្រូវរីករាយនឹងជ័យជំនះ ជាមួយក្រុម រៀល (...) ប៉ុន្តែខ្ញុំនឹងចេញមកបកស្រាយ នៅថ្ងៃខាងមុខ ដើម្បីជាចម្លើយទៅកាន់អ្នកគាំទ្រ ដែលតែងតែនៅជាមួយខ្ញុំ។ ជារឿងមួយល្អណាស់ ដែលបានទាត់ នៅក្នុងក្រុម រៀល [...]

រៀល ទប់​ការ​វាយ​សន្ធាប់​របស់ បាយឺន ដើម្បីឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាថ្មី

រៀល ទប់​ការ​វាយ​សន្ធាប់​របស់ បាយឺន ដើម្បីឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាថ្មី

ញ័រជើងខ្លាំង ព្រោះក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) នឹងត្រូវ«ហាលអាវ» ប្រសិនជាក្រុម បាយឺនមូនិឆ (Bayern Munich - អាល្លឺម៉ង់) រកបានគ្រាប់បាល់ តែមួយគ្រាប់ទៀត ក្នុងការប្រកួតត្រឡប់ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីយប់ថ្ងៃអង្គារ ទី១ ខែឧសភានេះ ក្នុងកីឡដ្ឋាន «Santiago-Bernabeu» នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

លទ្ធផលនៃការប្រកួត ស្មើគ្នា ២-២ ខណៈការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រុម បាយឺន បានចាញ់ក្រុម រៀល ១-២ ដែលធ្វើឲ្យក្រុម រៀល មានប្រៀប ក្នុងពិន្ទុសរុប ៤-៣។ តែដូចបានជម្រាបខាងលើរួច ប្រសិនជាក្រុម បាយ៉ឺន រកបានតែមួយគ្រាប់ទៀត នោះវានឹងធ្វើឲ្យពិន្ទុ​សរុប មានទំហំស្មើគ្នា ៤-៤ ហើយក្រុមបាល់ទាត់ របស់ប្រទេសអាល្លឺម៉ង់ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយយោងតាមលក្ខខណ្ឌ នៃចំនួនគ្រាប់បាល់ ដែលក្រុមនេះរកបាន នៅខាងក្រៅផ្ទះ [...]

ហ្សីដាន បរិហារ​ពី​«ចរិត​គួរ​ឲ្យ​ខ្មាស» នៃ​ក្រុម​អ្នក​ច្រណែន

ហ្សីដាន បរិហារ​ពី​«ចរិត​គួរ​ឲ្យ​ខ្មាស» នៃ​ក្រុម​អ្នក​ច្រណែន

សម្រាប់គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) បានគិតថា វាជារឿង«គួរឲ្យខ្មាសអៀនណាស់» សម្រាប់ប្រតិកម្មអវិជ្ជមានទាំងឡាយ ប្រឆាំងនឹងក្រុមបាល់ទាត់របស់លោក ដែលបានប្រកួតឈ្នះក្រុម ជូវេនទូស (Juventus) ដើម្បីបន្តឡើងទៅទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់ឆ្នាំ២០១៧-២០១៨ កាលពីសប្ដាហ៍មុន។

នៅក្នុងការប្រកួត «ត្រឡប់» នោះ ក្រុម ជូវេនទូស បានរកគ្រាប់បាល់ បានបីគ្រាប់ ស្មើនឹងគ្រាប់បាល់ ដែលក្រុម រៀល រកបាន នៅក្នុងការប្រកួត «ទៅ» កាលពីពីរសប្ដាហ៍កន្លងទៅ។

តែក្រុម រៀល បានឈ្នះជាស្នាពរ ដោយហេតុថា ក្នុងការប្រកួត «ត្រឡប់» នៅនាទីទី ៩០+៧ កីឡាករ រ៉ូណាល់ដូ (Cristiano Ronaldo) បានទាត់បាល់ពិន័យ ១១ម៉ែត្រ រកបានមួយគ្រាប់ ឲ្យក្រុមរៀល [...]

ក្រុមរៀល​លោត​សប្បាយ​ក្នុង​បន្ទប់​ផ្លាស់​ខោ​អាវ បន្ទាប់​ពី​ជម្រុះ​ក្រុម​ប៉ារីស

ក្រុមរៀល​លោត​សប្បាយ​ក្នុង​បន្ទប់​ផ្លាស់​ខោ​អាវ បន្ទាប់​ពី​ជម្រុះ​ក្រុម​ប៉ារីស

បើក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) កំពុងទោរម្នេញនឹងបរាជ័យ សឹងតែរាល់ឆ្នាំ នៅក្នុងការប្រកួត ក្របខណ្ឌជើងឯកអ៊ឺរ៉ុបនោះ ក្រុម រៀលម៉ាឌ្រីត (Real Madrid) ឯណោះ បាននាំគ្នាលោតសប្បាយ ដោយក្ដីអំណរក្រៃលែង ព្រោះជ័យជំនះថ្មីថ្មោងរបស់ខ្លួន នៅក្នុងផ្ទះរបស់ក្រុមប៉ារីស (កីឡាដ្ឋាន «Parc des Princes» រដ្ឋធានីប៉ារីស - បារាំង)។

នៅលើទំព័រទ្វីសធើរផ្លូវការ របស់ក្រុមរៀល នៅគ្រប់ភាសា (អេស្ប៉ាញ បារាំង អង់គ្លេស ជប៉ុន និងអារ៉ាប់) វីដេអូមួយ ដែលមានរយៈពេលជិត២នាទី ត្រូវបានបង្ហោះ ឲ្យឃើញពីក្ដីសប្បាយរីករាយនេះ រាប់ចាប់តាំង ពីកំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រហូតដល់គ្រូបង្វឹក ហ្សីណាឌីន ហ្សីដាន (Zinedine Zidane)។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...