ក្នុងភូមិគ្រឹះមហាសេដ្ឋីនៅកាតា មានរថយន្ដទំនើបនិង...សត្វតោស
សូមបង្ហាញ ពីភូមិគ្រឹះរបស់មហាសេដ្ឋីម្នាក់ នៅក្នុងប្រទេសកាតា ដែលនាំមកជូន ដោយសមិទ្ធិករវីដេអូមួយរូប ដាក់ឈ្មោះ «Effspot» នៅលើគេហទំព័រយូធូប (Youtube)។ ក្រៅពីទីធ្លាដ៏ធំទូលាយនោះហើយ ភូមិគ្រឹះនេះបានបង្កប់នូវភាពភ្ញាក់ផ្អើល នៅក្នុងសាលដ៏ធំមួយ ដែលជាចំណត របស់រថយន្ដជាច្រើនគ្រឿង ក្នុងនោះមានរថយន្ដដ៏កំពូលថ្លៃ ចំនួនពីរគ្រឿង៖ «Ferrari LaFerrari» និង «McLaren P1»។
បន្ថែមពីលើរថយន្ដ ដែលមិនសូវមានផលិតចេញ នៅក្នុងពិភពលោកនេះ គេនៅឃើញមានខោអាវកីឡាករបាល់ទាត់ ដែលមានហត្ថលេខា របស់កំពូលកីឡាករបាល់ទាត់ល្បីៗ នៅក្នុងពិភពលោក ដាក់នៅក្នុងប្រអប់កញ្ចក់ ព្យួរជាប់នឹងជញ្ជាំង។
ការចូលទៅទស្សនាគេហដ្ឋានមហាសេដ្ឋី បានប្រព្រឹត្តិទៅជាធម្មតា រហូតលុះត្រាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានម្ចាស់ផ្ទះប្រកាសឲ្យដឹង៖ សត្វតោសចំនួន២ក្បាល នឹងចូលមកកាន់ទីនេះ ដើម្បីស្វាគមន៍ភ្ញៀវ។ គ្រាន់តែឮថា ជាសត្វតោ [...]