បាល់ទាត់ស្ត្រីអ៊ឺរ៉ូ២០១៣៖ អាឡឺម៉ង់ លើកពានលើកទី៨ បន្ទាប់ឈ្នះន័រវែស
គ្រាប់បាល់១គ្រាប់ របស់កីឡាការិនី អេនចា មីថេក (Anja Mittag) និងគ្រាប់បាល់សង្គ្រោះប៉េណាល់ទី២គ្រាប់ របស់កីឡាការិនីអ្នកចាំទី ណាឌីន អែនចឺរើ (Nadine Angerer) បានជួយឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ យកឈ្នះ ១-០ លើក្រុមន័រវែស ហើយបានលើកពានអ៊ឺរ៉ូស្ត្រី (Women's Euro) លើកទី៨ របស់ខ្លួនយ៉ាងឱឡារឹក កាលពីយប់ថ្ងៃអាទិត្យ។
កីឡាការិនី អេនចា មីថេក របស់ក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់ ផ្នែកនារី។ (រូបថត focus.de)
កីឡាការិនីបម្រុង មីថេកបានចុះពីកន្លែងបម្រុង ចូលលេងនៅវគ្គទី២ ហើយក៏ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៤៩ ខណៈដែលអ្នកចាំទី អែនចឺរើ បានជួយសង្គ្រោះបាល់ប៉េណាល់២គ្រាប់ ដែលទាត់ដោយកីឡាការិនីន័រវែស ទ្រីន រ៉ូណីង (Trine Ronning) និងកីឡាការិនី សូលវេក ហ្គ័លប្រែនសិន (Solveig Gulbrandsen) បានយ៉ាងល្អ។
[...]