គ្រោះរញ្ជួយដីនៅភាគអាគ្នេយ៍ចិន ឲ្យមនុស្សយ៉ាងតិច ៣៥៧នាក់ស្លាប់
ការរញ្ជួយផែនដី ដែលមានកម្រិត៦,១រិឆ្ទ័រ បានវាយប្រហារទៅលើតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន នៅថ្ងៃអាទិត្យទី០៣ ខែកក្កដាម្សិលម៉ិញ។ អាជ្ញាធរបានបង្ហាញពីតុល្យភាពជំហានដំបូង ថាមានមនុស្សយ៉ាងហោច៣៥៧នាក់ បានស្លាប់ និងជាង១០០០នាក់ផ្សេងទៀតរងរបួស។
ទិដ្ឋភាពតំបន់ដែលរងគ្រោះនឹងគ្រោះរញ្ជួយដី នៅភាគឦសាននៃខេត្តយូណាន។ (រូបថតហ្វេសប៊ុក)
គ្រោះធម្មជាតិ - ដីបានរង្គើខ្លាំងឡើង នៅថ្ងៃអាទិត្យទី៣ ខែសីហាម្សិលម៉ិញ នៅប្រទេសចិន។ ការរញ្ជួយដី ដែលមានកម្រិត ៦,១ រិឆ្ទ័រ បានប៉ះពាល់តំបន់ភ្នំ ភាគអាគ្នេយ៍នៃប្រទេស បង្កឲ្យមនុស្សយ៉ាងហោច ៣៥៧នាក់បានស្លាប់ និងច្រើនជាង១ពាន់នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណជា៤និង៣០នាទីរសៀល [...]