អាដហុក ប្តឹង សុក កែវបណ្ឌិត និង គី ឫទ្ធី ទៅស្ថាប័នកំពូលចំនួនបួន
ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលាការឧទ្ធណ៍ ប្រធានតុលាការតុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សុទ្ធតែបានទទួលបណ្តឹង របស់សមាគមអាដហុក តំណាងផ្តឹតមេដៃដោយលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី២០ ខែឧសភានេះ។ មកទល់ពេលនេះ ស្ថាប័នធំៗចំនួនបួន ដែលបានទទួលពាក្យបណ្តឹង របស់សមាគមអាហុក នៅមិនទាន់មានប្រតិកម្មអ្វី ឆ្លើយតបនៅឡើយទេ ពាក់ព័ន្ធនឹងបណ្តឹង ពីបុគ្គលពីររូប នៃស្ថាប័នយុត្តិធម៌ របស់ខេត្តសៀមរាប។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានថ្លែងឡើង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បុគ្គលពីរនាក់ ដែលសមាគមលោកបានធ្វើការចោទប្រកាន់នោះ រួមមានលោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារង និងលោក គី ឫទ្ធី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប។
លោក នី [...]