ពិពណ៌រូបថត នៃការជួបជុំ«ទិវាសិទ្ធិមនុស្ស»នៅក្រុងសៀមរាប-អង្គរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វេលាម៉ោងជាងបីរសៀល លោកសម រង្ស៊ី បានមកដល់ទីលានសម្តែងមតិមុខនគរធ្យូងយូរ ដែលអមដំណើរដោយប្រជាពលរដ្ឋម្ចាស់ស្រុក មិនតិចជាងប្រាំពាក់នាក់ និងប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានវត្តមានក្នុងទីលានស្រាប់ ក៏មិនតិចជាងប្រាំពាក់នាក់ដែរ។ ការជួបជុំដែលបន្តរហូតដល់ម៉ោង ៤ រសៀល ទើបមានការដង្ហែរក្បួន ឆ្ពោះទៅកាន់រាជសំណាក់ព្រះអង្គចេកព្រះអង្គចម កណ្ដាលក្រុងសៀមរាប-អង្គរ។ សូមទស្សនារូបភាពមួយចំនួន នៃព្រឹត្តិការណ៍នេះ។
លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រូបភាព - ម៉ោងជាង៤ល្ងាច ក្បួនដង្ហែរបានចាប់ផ្តើមចេញពីនគរព្យូងយូរ សំដៅឆ្ពោះទៅរាជសំណាក់ព្រះអង្គចេកព្រះអង្គចម ដើម្បីសុំនូវក្តីសុខដល់ប្រជាពលរដ្ឋ សុំទាមទាឲ្យមានយុត្តិធម៌សម្រាប់ប្រជាជនទូទាំងប្រទេស ពិសេសអ្នកដែលត្រូវបានគេលួចបន្លំសន្លឹកឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ។
សូមអានអត្ថបទដែលទាក់ទង ស្ដីពីការពិពណ៌នានៃការជួបជុំក្នុងក្រុងសៀមរាប-អង្គរ ដោយចុចលើទីនេះ។
ខាងក្រោមនេះ ជារូបភាពដែលអ្នកយកព័ត៌មានរបស់ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានថតផ្ដិតនៅផ្ទាល់កន្លែង យកមកជូនប្រិយមិត្ត៖
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ