កម្ពុជា៖ ជំងឺចំលែកនេះ បណ្ដាលពីមេរោគ អង់តេរ៉ូវីរុស EV 71
អង្គការសុខភាពពិភពលោក រូមនឹងក្រសួងសុខាភិបាលខ្មែរ បានចេញសេចក្ដីប្រកាសរួមគ្នាមួយ មានន័យជាអាថ៌ថា «តាមលទ្ធផលនៃការពិសោធន៍ស្រាវជ្រាវរបស់យើង ភាគរយយ៉ាងសំខាន់មួយ នៃបណ្ដាវត្ថុវិភាគ បានហុចផ្លែផ្កាទៅរក មេរោគ មានឈ្មោះថា អង់តេរ៉ូវីរុស (entérovirus) EV71។»
ជាជំងឺមួយថ្មី នៅកម្ពុជា
អង់តេរ៉ូវីរុស (entérovirus) EV71 ជាទម្រង់មេរោគមួយ ដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់ជីវិត យ៉ាងឆាប់រហ័សជាទី បំផុត។ មេរោគនេះបានកើតឡើងនៅក្នុងទ្វីបអាស៊ី តែលោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី អ្នកជំនាញខាងសុខភាពសារធារណៈ របស់អង្គការពិភពលោក ប្រចាំនៅកម្ពុជានេះ បានចង្អុលបង្ហាញថា មេរោគនេះមិនដែលធ្លាប់មាននៅកម្ពុជា ពីមុនមកទេ។
ទារក និងកុមារ ៥២នាក់ស្លាប់ ?
អង្គការសុខភាពពិភពលោក បានប្រកាសភាពអាសន្ន នៅថ្ងៃទី២កក្កដាឆ្នាំ២០១២កន្លងមក ទៅលើជំងឺនេះ ដែលបានចាប់ ផ្ដើមដំបូង [...]