កម្ពុជា៖ ជំងឺចំលែកនេះ បណ្ដាលពីមេរោគ អង់តេរ៉ូវីរុស EV 71

អង្គការសុខភាពពិភពលោក បានបញ្ជាក់អះអាង ថា មេរោគប្រភេទ អង់តេរ៉ូវីរុស (entérovirus) ដែលអាចជាទម្រង់ជំងឺ ជើង-ដៃ-មាត់ អាចជាមូលហេតុចំបង នៃអាការះដែលមិនអាចពន្យល់បានមកទល់នឹងថ្ងៃនេះ នូវជំងឺដ៏ចំលែកនេះ ហើយបានសំលាប់ទារក និងកុមារតូចៗ នៅកម្ពុជាគិតចាប់តាំងពីខេមេសាមក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 09, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសុខភាពពិភពលោក រូមនឹងក្រសួងសុខាភិបាលខ្មែរ បានចេញសេចក្ដីប្រកាសរួមគ្នាមួយ មានន័យជាអាថ៌ថា «តាមលទ្ធផលនៃការពិសោធន៍ស្រាវជ្រាវរបស់យើង ភាគរយយ៉ាងសំខាន់មួយ នៃបណ្ដាវត្ថុវិភាគ បានហុចផ្លែផ្កាទៅរក មេរោគ មានឈ្មោះថា អង់តេរ៉ូវីរុស (entérovirus) EV71។»

ជាជំងឺមួយថ្មី នៅកម្ពុជា

អង់តេរ៉ូវីរុស (entérovirus) EV71 ជាទម្រង់មេរោគមួយ ដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់ជីវិត យ៉ាងឆាប់រហ័សជាទី បំផុត។ មេរោគនេះបានកើតឡើងនៅក្នុងទ្វីបអាស៊ី តែលោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី អ្នកជំនាញខាងសុខភាពសារធារណៈ របស់អង្គការពិភពលោក ប្រចាំនៅកម្ពុជានេះ បានចង្អុលបង្ហាញថា មេរោគនេះមិនដែលធ្លាប់មាននៅកម្ពុជា ពីមុនមកទេ។

ទារក និងកុមារ ៥២នាក់ស្លាប់ ?

អង្គការសុខភាពពិភពលោក បានប្រកាសភាពអាសន្ន នៅថ្ងៃទី២កក្កដាឆ្នាំ២០១២កន្លងមក ទៅលើជំងឺនេះ ដែលបានចាប់ ផ្ដើមដំបូង ជារបៀបជាជំងឺគ្រុនផ្ដាសាយធំ ហើយបានរាលដាលបន្ទាប់មក ទៅធ្វើអោយស្ទះដល់ផ្លូវដកដង្ហើម។ អង្គការ សុខភាពពិភពលោក បានផ្ដល់តួលេខផ្លូវការមួយ ដែលជំងឺដ៏ចង្រៃ បានផ្ដាច់ជីវិត ប្រមាណជាជាង ៥២នាក់ ក្នុងចំណោម ករណី៥៩នាក់ ទៅលើកុមារអាយុ ពី៣ខែ រហូតដល់១១ឆ្នាំ។ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី បានបញ្ជាក់បន្ថែមពី ការ ពិសោធន៍ថ្មីៗទៀត នឹងត្រូវធ្វើទៅលើកុមារ ដើម្បីរកអោយដឹងថា តើអ្នកជំងឺវ័យក្មេងទាំងនេះ បានទទួលការចម្លងពី មេរោគផ្សេងឬទេ។

ប៉ុន្តែតួលេខ កុមាររងគ្រោះខាងលើ ផ្សាយដោយ អង្គការពិភពលោកនេះ មានភាពខុសគ្នា ពីការប្រកាសអោយដឹងរបស់ លោកវេជ្ជបណ្ឌិត ស្វីស ប៊េត រីស្ន័រ (Beat Richner) អ្នកបង្កើតមន្ទីពេទ្យ គុន្ធបុប្ផា (ទាំងនៅទីក្រុងភ្នំពេញ ទាំងនៅទីរួមខេត្រ សៀមរាប)។ លោកជាជនដំបូងគេ ដែលបានជូនដំណឹងទៅអាជ្ញាធរ ពីគ្រោះអាសន្ននៃជំងឺនេះ។ លោកបាននិយាយប្រាប់ បណ្ដាញទូរទស្សន៍ អាល់ ហ្សាស៊ៀរ៉ា របស់ប្រទេសកាតា ថា កុមាររងគ្រោះដែល ត្រូវជំងឺនេះសម្លាប់ មានចំនួនរហូតដល់ ទៅ ៦៤នាក់ ក្នុងចំណោមកុមារទាំង ៦៦នាក់ ដែលបានមកទទួលការព្យាបាល ពីគ្រឹស្ថានរបស់លោក។ បានសេចក្ដីថា មាន កុមារតែពីរនាក់តែប៉ុណ្ណោះ ដែលត្រូវបានសង្គ្រោះអោយរួចរស់មានជីវិត។

សូមអញ្ជើញទស្សនា ពត៌មានរបស់ បណ្ដាញទូរទស្សន៍ អាល់ ហ្សាស៊ៀរ៉ា ខាងក្រោមនេះ៖

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៨ កន្លងមក ជំងឺដែលបណ្ដាលមកពីមេរោគនេះ បានសម្លាប់កុមារ ២០នាក់នៅប្រទេសចិន។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកលំអិតអំពីជំងឺ និងមេរោគដ៏សាហាវនេះ មកជូនលោកអ្នកនៅក្នុងអត្ថបទ លើកក្រោយរបស់ខ្លួន៕

---------------------------------------------------------------------
ដោយ ៖ សេកកុមារ - ប៉ារីស ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...