ឡាវការពារគំរោងទំនប់វារីអគ្គីសនី ទោះអ្នកជិតខាងឃាត់

បណ្ដាអ្នកការពារបរិដ្ឋាន បានចោតប្រកាន់ ក្រុមហ៊ុនមួយឈ្មោះ Ch Karnchang Pcl ដែលកំពុងតែដឹកនាំគំរោង សាងសង់ ទំនប់វារីអគ្គីសនី ដែលមានកំរិត ១ ២៦០មេហ្គាវ៉ាត់ ថានៅតែបន្តសំនុំរឿងនេះ បើទោះជាប្រទេសឡាវ បានផ្អាកវាកាលពី ខែធ្នូឆ្នាមុននោះហើយក៏ដោយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឡាវ បានការពារ គំរោងរបស់ខ្លួន ហើយថា នឹងបន្តជំហ៊ាននេះទៅមុខទៀត ក្នុងការសាងសង់ទំនប់វារីអគ្គីសនី នៅលើទន្លេមេគង្គ បើទោះជាមានការតវ៉ា ពីបណ្ដាអ្នកការពារបរិដ្ឋាន និងប្រទេសជិតខាងជាប់របងខ្លួន យ៉ាងណា ក៏ដោយ។

ទីភ្នាក់ងាពត៌មានរ៉យទ័រ បានរាយការណ៍រឿងនេះ ពីទីក្រុងបាងកក ប្រទេសថៃ។


ទិដ្ឋភាពទន្លេមេគង្គ នៅស្សាយ៉ាបូរី ប្រទេសឡាវ។

បណ្ដាអ្នកការពារបរិដ្ឋាន បានចោទប្រកាន់ ក្រុមហ៊ុនមួយឈ្មោះ Ch Karnchang Pcl ដែលកំពុងតែដឹកនាំគំរោង សាងសង់ ទំនប់វារីអគ្គីសនី ដែលមានកំរិតថាលពល ១ ២៦០មេហ្គាវ៉ាត់ ថានៅតែបន្តសំនុំរឿងនេះ បើទោះជាប្រទេសឡាវ បានផ្អាកវា កាលពីខែធ្នូឆ្នាំមុន នោះហើយក៏ដោយ។

បណ្ដាអ្នកប្រឆាំងនឹងគំរោងនេះ បានគិតថា ទំនប់វារីអគ្គីសនី ស្សាយ៉ាបូរី (Xayaburi) នេះ នឹងរំខានដោយដំណើររស់រាន មានជីវិត របស់ត្រី និងរបស់ពួកអ្នករស់នៅលើទូក កាណូត។ កាលពីសប្ដាហ៍មុន បាតុកម្មមួយរបស់បណ្ដាជនកម្ពុជា ក៏បានធ្វើឡើង ដើម្បីប្រឆាំងនឹងគំរោងនេះដែរ។

ក្នុងការផ្សាយមួយ កាលពីថ្ងៃសុក្រ របស់កាសែត វៀងច័ន្ទ ថែម (Vientiane Times) អនុរដ្ឋមន្ត្រីឡាវ លោក វិរះផន វីរវង្ស (Viraphonh Viravong) បានអះអាងថា រដ្ឋាភិបាលបានធ្វើតាមកិច្ចសន្យា ទោះជាឥឡូវនេះ មានការចុះធ្វើស្ទង់មតិ នៅ តាមភូមស្រុក ជាប់នឹងទន្លេមេគង្គនោះ។

លោកបានលើកឡើងថា «យើងមានបំណងចង់អញ្ជើញ ដៃគូររបស់យើង និងគណៈកម្មាធិការទនេ្លមេគង្គ មកមើលផ្ទាល់ នៅនឹងកន្លែងតែម្ដង ដើម្បីអាចយល់ដោយខ្លួនគេផ្ទាល់ ថាវាយ៉ាងដុចម្ដេច។»

លោកបានរៀបរាប់ ពីអ្នកជំនាញឯករាជ្យ ចំនួនពីរក្រុម ត្រូវបានអញ្ជើញអោយមកសិក្សា ដោយរដ្ឋាភិបាល ហើយថាបាន សុំរដ្ឋាភិបាល អោយកែប្រែគំរោងប្លង់សាងសង់នេះ ដោយលោកគូសបញ្ជាក់ថា «គំរោង ស្សាយ៉ាបូរី អនុញ្ញាតិអោយ សាងសង់ នូវទំនប់វារីអគ្គីសនីមួយ ក្នុងចំណោមទំនប់ដ៏ទំនើបជាងគេ ផ្សេងទៀត នៅក្នុងពិភពលោក។» លោកអះអាង បន្ថែមថា «ការកែប្រែគំរោងប្លង់នេះ នឹងអាចអោយត្រីអាច ឆ្លងកាត់ទំនប់បាន ប្រមាណជា ៨៥% ដែលជាក្បួនខ្នាតដាក់ អោយអនុវត្តន៍ របស់គណៈកម្មាធិការទនេ្លមេគង្គ។»

ប្រទេសកម្ពុជា និងវៀតណាម ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច របស់ប្រទេសឡាវ បានសុំអោយផ្អាក នូវគំរោងនេះ និងសុំអោយមានការសិក្សា អោយបានស៊ីជំរៅជាងនេះ៕

---------------------------------------------------------------------
ដោយ ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានរ៉យទ័រ (Reuters)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...