ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 29, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើបណ្ដាអ្នកត្រងត្រាប់ ស្ដាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទទួលបាននូវគំនិត និងការអប់រំអ្វីខ្លះ? មានច្រើនណាស់ ហើយមានទាំងភាសា «អាគុក - អាព្រហើន - ម៉ែអាណា - ចុយ - អាម៉ឹង» ថែមទៀតផង។
ប្រសាសន៍របស់លោក ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា ក្នុងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំពោះមុខមន្ត្រីរាជការ ជាច្រើនរយនាក់។ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឡើងថា៖ «សុំផ្ដាំទៅលោកឯង ជាប់គុក មិន(មាន)ថ្ងៃចេញអត់រួចទេ ប្រាប់ឲ្យហើយ។ អាគុក កុំព្រហើន!»។
ការថ្លែងរបស់លោក ហ៊ុន សែន ខាងលើនេះ ត្រូវបានគេជឿថា ជាប្រតិកម្មទៅនឹងសំដីរបស់លោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ន ជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់សម្ភាស ទៅឲ្យទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) និងមានន័យថា នាយករដ្ឋមន្ត្រីកម្ពុជាសព្វថ្ងៃ កំពុង«ភ័យខ្លាច» ក្នុងការចាញ់ឆ្នោត នាពេលខាងមុខ។ ការភ័យខ្លាច«ចាញ់ឆ្នោត» ដែលលោក កឹម សុខា បានអះអាងថា ជាមូលហេតុឈានទៅដល់ការចាប់ចង គម្រាមកំហែងទៅលើក្រុមអ្នករិះគន់ ដែលមានគំនិតមិនស្របនឹងលោក ហ៊ុន សែន ជាពិសេសទៅលើមន្ត្រីគណបក្សប្រឆាំង នៅមុនការបោះឆ្នោតមកដល់។
នៅក្នុងពិធីរំលឹកខួបដដែលនោះ លោក ហ៊ុន សែន បានបន្តទៀតថា៖ «ខ្លួនឯងកំពុងឃុំខ្លួនឯង សោះណ្នឹងណា (...) បើលោកមិនទៅរកគុក ក៏គុកមករកលោកឯងដែរ អាណ្នឹងខ្ញុំប្រាប់ឲ្យហើយទៅ។ (...) កំុព្រហើន សុទ្ធតែសម្ភាសជាមួយ រ៉យទើរ។ យប់ម៉ិញខ្ញុំថា ចុយ អាម្សៀរនេះកំពុងតែភ័យ មិនទាំងហ៊ានចេញចុះមកក្រោមផង ខ្លាចតែគេទៅចាប់ទៀត ហើយមកថាលោក ហ៊ុន សែន ភ័យ។»
» វីដេអូពីការថ្លែងរបស់លោក ហ៊ុន សែន ទាំងស្រុង៖