វីដេអូ៖ ភេរវជនត្រូវបានសម្លាប់មុនបំផ្ទុះខ្លួន នៅព្រលានយន្ដហោះអ៊ីស្ដង់ប៊ូល
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៨ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 29, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ជាក់៖ រូបភាពអាចធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍។
ជារូបភាពមួយ នៃហេតុការណ៍នៅមុនវិនាសកម្ម ដោយភេរវកម្មនៅព្រលានយន្ដហោះ ក្រុងអ៊ីស្តង់ប៊ូល នៃប្រទេសទួរគី កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ម្សិលម៉ិញ។ ក្នុងព្រឹត្តិការណ៍នេះ ដែលទំនងជាបង្កឡើង ដោយភេរវជនធ្វើអត្តឃាត ចំនួនពីរនាក់ បានសម្លាប់មនុស្សយ៉ាងហោច ៣៦នាក់ និងរបួសច្រើនសិបនាក់ទៀត។ តែតុល្យភាព អាចនឹងមានភាពធ្ងន់ធ្ងរខ្លាំងជាងនេះ ប្រសិនជាភ្នាក់ងារនគរបាលម្នាក់ មិនបានធ្វើប្រតិកម្មទាន់ពេល។
នៅក្នុងវីដេអូខាងក្រោម គេបានឃើញភ្នាក់ងារនគរបាលរូបនោះ ដែលបានលាក់ខ្លួន នៅក្រោយជញ្ជាំង បានរង់ចាំភេរវជនអត្តឃាតនោះ មកក្បែរខ្លួនបន្តិច ទើបបានបើកការបាញ់បង្ក្រាប ទៅលើជននោះ ដោយដេកដួលទៅលើដី។ សកម្មភាពបាញ់បង្ក្រាបនេះ ធ្វើឡើង ដោយមិនខ្លាចពីគ្រោះថ្នាក់ដល់ជីវិត ដោយហេតុថា គ្រាប់បែកដែលនៅជាប់នឹងខ្លួនភេរវជន អាចផ្ទុះឡើងនៅគ្រប់ពេលទាំងអស់។
ក្នុងពេលបាញ់បង្ក្រាបនោះ មនុស្សជាច្រើននាក់នៅជុំវិញ បានរត់គេចខ្លួន មុននឹងនគរបាលរូបនោះ បានលោតគេចខ្លួនដែរ។ នៅប៉ុន្មានវិនាទីក្រោយមក ទើបគ្រាប់បែករបស់ភេរវជនរូបនោះ បានផ្ទុះឡើង។
» រូបភាពវីដេអូ ស្ដីពីការបង្ក្រាបភេរវជន៖
» រូបភាពវីដេអូមួយទៀត បង្ហាញពីការបំផ្ទុះគ្រាប់បែក នៅកន្លែងផ្សេង៖