ទាហ៊ានបារាំងស្លាប់៤នាក់ គម្រោងដកទ័ព បានបញ្ជាក់ ដោយប្រធានាធិបតី
បារាំង៖ បន្ទាប់ពីការវាយឆ្មក់អត្តឃាតមួយ ក្នុងប្រទេសអាហ្វហ្គានីស្តង់ បានសំលាប់ទាហ៊ានបារាំង៤នាក់ និង របួសប៉ុន្មាននាក់ផ្សេងទៀត កាលពីថ្ងៃសៅរិ៍ទី៩ ខែមិថុនានេះមក លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានបញ្ជាក់ពីគំរោងរបស់លោក ក្នុងការដកទ័ព ចេញពីប្រទេសនេះ អោយអស់ នៅចុងឆ្នាំនេះ។
ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu
មានវត្តមាននៅខេត្តទីលក្នុងប្រទេសបារាំង ដើម្បីដំណើរទស្សនកិច្ចមួយ និងក្រោយពីបានដឹង ពីមរណភាពរបស់ទាហ៊ាន បារាំងទាំង៤រូប នោះរួចមក លោកប្រធានាធិបតីបារាំង បានដូរកម្មវិធីដែលបានគ្រោងទុកទាំងប៉ុន្មាន [...]