«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុនអាកាសចរណ៍ថ្មី នៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ ខេមប៊ូឌៀ អ៊ែរឡាញ (Cambodia Airlines) បានកើតជារូបរាង កាលពីថ្ងៃអង្គារទី០២ខែមិនា ដោយរួមសហការជាមួយនឹង ដៃគូរភាគហ៊ុនសំខាន់ៗ នៃក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ៊ែរឡាញ (Philippine Airlines)។
ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ថតពីខាងកើត (ពីខាងទីក្រុង បែរទៅលិច)។ រូបថត airliners.net
មានឈ្មោះដូចគ្នា នឹងក្រុមហ៊ុនអាកាសចរណ៍មុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ តែបានបាត់រូបរាងទៅវិញ នៅឆ្នាំ២០០៥នោះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារទី០២ខែមិនា នៅរាជធានីភ្នំពេញ ដោយកិច្ចសហការវិនិយោគទុន រវាងក្រុមហ៊ុនកម្ពុជាដ៏ធំមួយ ឈ្មោះរ៉ូយ៉ាល់គ្រូប ក្នុងភាគហ៊ុន ៥១% និងក្រុមហ៊ុនមួយទៀត របស់ប្រទេសហ្វីលីពីនឈ្មោះ សាន ម៉ៃហ្គែល ខប. (San Miguel Corp.)។ សូមបញ្ជាក់ថា [...]