វាយបាល់លើវាលរាប៖ ឌីចូកូវីក បានបំបាក់ ឌីមីត្រូវ ហើយឆ្លងទៅវគ្គបន្ត
កីឡាករវាយកូនបាល់លេខ១ របស់ពិភពលោក ណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) បានយកឈ្នះកីឡាករ គ្រីករ ឌីមីត្រូវ (Grigor Dimitrov) ដោយលទ្ធផល ៧-៦ (៧/៤) និង ៦-១ ហើយអាចបន្តដំណើរទៅជុំទី៤ ជាបន្តទៀត នៃការប្រកួតក្នុងកម្មវិធី អ៊ិនដៀន វ៊ែល អេធីភី ម៉ាស្ទើរ (Indian Wells ATP Masters)។
កាលពីថ្ងៃអង្គារ៏ ឌីចូកូវីក បានធ្វើការសាកល្បងមុនប្រកួត ដោយគាត់ធ្វើបានយ៉ាងល្អ ដែលបញ្ចប់លទ្ធផល ៤-១ និង ៥-៣ ក្នុងការចាប់ផ្តើមវគ្គដំបូង។ ប៉ុន្តែកីឡាករ ឌីមីត្រូវ កីឡាករវ័យក្មេងបំផុត ដែលមានអាយុត្រឹមតែ ២១ឆ្នាំរូបនេះ ធ្វើមិនបានល្អទាល់តែសោះ។
ការប្រកួត៩វគ្គ កីឡាករវ័យក្មេងសញ្ជាតិប៊ុលការី រូបធ្វើឲ្យមានកំហុសឆ្គងដល់ទៅ ៤លើក [...]