![នាយវីតាមីនសេ បានលាចាកលោកហើយ ក្នុងយប់នេះ](https://monoroom.info/uploads/2018/03/20180330-fb_vitamine-c-decede.jpg)
នាយវីតាមីនសេ បានលាចាកលោកហើយ ក្នុងយប់នេះ
ដំណឹងដ៏សោកសង្រេង សម្រាប់ពិភពសិល្បៈខ្មែរ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃទី២៩ ខែមីនានេះ។ កូនប្រុសនាយ «វីតាមីសេ» បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «លោកប៉ាទៅចោលកូនៗហើយ! កូនស្រលាញ់លោកប៉ា។ ស្នាមញញឹម ដែលលោកប៉ាធ្លាប់មានឲ្យកូន កូនលែងបានឃើញទៀតហើយ។»។
លោក មាស សាមឿន ហៅនាយវីតាមីនសេ ដែលជាសិល្បករកំប្លែងដ៏ល្បី រួមជំនាន់ រួមក្រុមជាមួយនឹងនាយកុយ បានលាចាកលោក ក្នុងអាយុ៦៩ឆ្នាំ នៅប៉ុន្មានជាពីរម៉ោងមុននេះ នៅក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងផ្លូវ ២៧១ ម្ដុំត្រឡោកបែក រាជធានីភ្នំពេញ។
លោក «វីតាមីនសេ» ត្រូវបានក្រុមគ្រួសារ សម្រេចបញ្ជូនចេញ ពីមន្ទីរពេទ្យកាលម៉ែត្រ កាលពីរសៀលថ្ងៃនេះ ដើម្បីយករូបលោក ត្រឡប់ទៅផ្ទះវិញ មុននឹងរៀបចំពិធី«សង្ឃទាន»មួយឡើង។ លោកមានជំងឺមហារីកថ្លើម ដ៏រ៉ាំរ៉ៃ ហើយនៅក្នុងរយៈពេលចុងក្រោយ ក្រុមគ្រួសារបានជ្រើសរើស ការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក [...]