បេក្ខជនក្នុងវគ្គផ្ដាច់ព្រ័តរបស់ Cambodia’s Got Talent ទាំង ១៤រូប

ឈានមកដល់ថ្ងៃសុក្រទី២៧ ខែកុម្ភៈ នៃកម្មវិធី Cambodia’s Got Talent ដែលធ្វើការប្រកួត លើទេពកោសល្យ និងជំនាញប្លែក បានមកវគ្គផ្តាច់ព្រ័ត្រហើយ។ ក្នុងវគ្គដ៏ពិសេសនេះ មានតែបេក្ខបេក្ខជន១៤នាក់ប៉ុណ្ណោះ ដែលគេមើលឃើញថា សុទ្ធតែមានសមត្ថភាព និងធ្វើការប្រកួតប្រជែងគ្នា ដើម្បីទទួលបានពានរបស់កម្មវិធី ដ៏ល្បីលើពិភពលោកមួយនេះ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អស់រយៈពេលប្រមាណបីខែហើយ ដែលកម្មវិធីប្រលងសមត្ថភាព ទេពកោសល្យលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent បានធ្វើការជ្រើសរើស នូវបេក្ខជនដែលគេមើលឃើញថា មានសមត្ថភាព និងមានទេពកោសល្យប្លែកៗ។

មកដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីដ៏ល្បីលំដាប់ពិភពលោកមួយនេះ រកបានអ្នកដែលមានទេពកោសល្យប្លែកគេ ចំនួន១៤ ដែល​នឹងយកមកប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃសុក្រទី២៧ កុម្ភៈនេះ ដើម្បីរកអ្នកមានទេពកោសល្យល្អបំផុត នៅ​ក្នុង​កម្មវិធី​សម្រាប់ រដូវកាលទីមួយនេះ។ តើក្នុងចំណោមបេក្ខជន ទាំង១៤នាក់/ក្រុមនេះ អ្នកណាគេ នឹងក្លាយជាម្ចាស់ពាន Cambodia’s Got Talent នៅយប់នេះ?

ចំពោះជ័យលោភីរបស់អ្នក ដែលមានទេពកោសល្យល្អដាច់គេ គឺសម្រេចទាំងការវិនិច្ឆ័យ របស់គណៈកម្មការទាំង៣រូប និងបោះឆ្នោតគាំទ្រ ពីទស្សនិកជន។ ប្រសិនបើបើទស្សនិកជនពេញចិត្ត ទេពកោសល្យសម្តែង របស់បេក្ខជនណាមួយ ដើម្បីទទួលបានជយលាភី សូមផ្ញើសារ ឬទូរស័ព្ទ បញ្ជូនលេខសម្គាល់របស់បេក្ខជន ទៅកាន់កម្មវិធី។

នេះជាបេក្ខជនទាំងអស់ ដែលនឹងធ្វើការប្រកួតនៅយប់នេះ៖

១. ក្រុមរបស់បុរសវ័យចំណាស់ទាំងពីរគឺលោក កែវ សារិន និង អៀង ស៊ីផូ សម្ដែង៖ ចាក់ដាវចូលបំពង់ក ចាក់ដាវចូលអណ្ដាត

២. ក្រុមសៀករាជសីហ៍ សម្ដែង៖ សៀកលក្ខណៈជនជាតិប្រមាញ់សត្វ

៣.ក្រុមរាំរបស់គង្គា និងរតនៈ សម្ដែង៖ ក្បាច់Robot

៤. លោក ជា សុជាតិ សម្ដែង៖ ច្រៀង បទចម្រៀងស្នេហា (និពន្ធខ្លួនឯង)

៥. លោក ព្រហ្ម សុខរីណា សម្ដែង៖ រាំក្បាច់មនុស្សយន្ត

៦.កញ្ញា យឹម ពិសាល សម្ដែង៖ ពត់ខ្លួន

និង

៧.កុមារាពិការភ្នែក យឿន ពិសី សម្ដែង៖ ច្រៀងបទជីវិតក្មេងកម្សត់ (និពន្ធខ្លួនឯង)

៨. វណ្ណៈ និងពិសី សម្ដែង៖ ក្បាច់ការកកើតនៃសត្វនាគ

៩.អ្នករ៉េបវ័យក្មេង វណ្ណ ចេស្តា សម្ដែង៖ ទាក់ទងនឹងវប្បធម៌

១០.លោក សរ សុផល សម្ដែង៖ ស្រមោលដៃ

១១. សឿន ស្រីណែត សម្ដែង៖ បង្វិលកងតូច ធំ ចម្រុះ

១២. ហ៊ុន ប៉ែន សម្ដែង៖ អតីតកាល សត្វគ្រុឌ

១៣.លោក អេ ឋានណារិទ្ធ និងកញ្ញា ឈុន ម៉ារីណែត សម្ដែង៖ បញ្ចូលសំឡេង រឿងសម័យបារាំង

១៤. អេង សុវណ្ណតារា និង សាត ឧត្តម សម្ដែង៖ Beat box

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...