សំនុំរឿងវ៉ាលីយ៉េ៖ ភស្តុតាងដែលឈានទៅចាប់ខ្លួន«ឧក្រិដ្ឋជន»
តែផ្ទុយទៅវិញ សំនុំរឿងរបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នេះ ត្រូវបានអាជ្ញាធរខ្មែរប្រកាស នៅក្រោយតែប៉ុន្មានថ្ងៃ ពីការរកឃើញ សពមនុស្សទាំងប្រាំនាក់ ដែលស្ថិតក្នុងរថយន្ដត្រាំត្រពាំងក្រោយផ្ទះ ថាជាករណីធ្វើអត្តឃាត។ សម្រាប់ចៅក្រមស៊ើបអង្កេតបារាំង ដែលបានទៅធ្វើកិច្ចការនេះ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូរចំណុចសង្ស័យជាច្រើន ដែលធ្វើឲ្យករណីនេះ ជាឧក្រិដ្ឋកម្មមួយដ៏សាហាវ។ នេះបើតាមការផ្សាយ របស់សារព័ត៌មានបារាំង «Parisien» នៅក្នុងអត្ថបទយកការណ៍មួយដ៏វែងអន្លាយ។
ការរកឃើញ របស់ក្រុមអ្នកស៊ើបអង្កេតបារាំងនេះ ក៏ជាការជឿជាក់តាំងពីដំបូងទី របស់ក្រុមគ្រួសារលោក ឡូរ៉ង់ វ៉ាលីយ៉េ ក្នុងតំបន់ អូត-ពីរ៉េណេ (Haut-Pyrénées) ក្នុងប្រទេសបារាំងដែរ។ លោក ស៊ាវីយ៉េ វ៉ាលីយ៉េ (Xavier Vallier) ដែលជាបងប្រុសរបស់លោក ឡូរ៉ង់ បានច្រានចោលការប្រកាស របស់មន្ត្រីជាន់ខ្ពស់ របស់នគរបាលជាតិខ្មែរ ដែលធ្វើសេចក្ដីសន្និដ្ឋាន [...]