ភូមា និងវេណេហ្សុយអេឡា ស្ថិតក្នុងបញ្ជីខ្មៅរបស់ អ.ស.ប
អង្គការសហប្រជាជាតិ កំពុងរឹតបន្តឹងវិធានការរបស់ខ្លួន ចំពោះប្រទេសភូមា និងប្រទេសវេណេហ្សុយអេឡា។
បន្ទាប់ពីរបាយការណ៍ របស់បេសកកម្មស្វែងរកការពិតមួយ បានអះអាងពីអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងបណ្ដាជនជាតិភាគតិច រ៉ូហីងយ៉ា នៅក្នុងប្រទេសភូមា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបោះឆ្នោតសម្រេច នៅថ្ងៃព្រហស្បត្តិនេះ ឲ្យមាននូវយន្តការឯករាជ្យមួយ សម្រាប់ការពារភស្តុតាង។
របាយការណ៍ របស់បេសកកម្មឯករាជ្យនោះ បានបង្ហាញអនុសាសន៍ ឲ្យមានការបញ្ជូនខ្លួន មេដឹកនាំយោធាកំពូលៗ ប្រមាណជា៦នាក់ របស់ប្រទេសភូមា ឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទប្រល័យពូជសាសន៍។
កាលពីសប្ដាហ៍មុនដដែល តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេស «ICC» និងភាសាបារាំង «CP» ក៏បានបើកការអង្កេតបឋមរបស់ខ្លួនដែរ ជុំវិញការបណ្ដេញបណ្ដាជនជាតិភាគតិច រ៉ូហីងយ៉ា ឲ្យចេញពីភូមិករផ្ទះសម្បែង របស់ពួកគេ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ [...]