បោះឆ្នោតនៅភូមា៖ បក្សកាន់អំណាចទទួលស្គាល់បរាជ័យរបស់ខ្លួន
គណបក្សកាន់អំណាច ដែលស្និតនឹងរបបដឹកនាំបែបយោធានិយម នៅភូមា បានទទួលស្គាល់បរាជ័យរបស់ខ្លួន នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកានេះ នៅចំពោះជ័យជំនះបាក់ទឹកបាក់ដី របស់គណបក្សប្រឆាំង ដឹកនាំដោយម្ចាស់ជ័យលាភី ណូបែល អ្នកស្រី អ៊ុងសាន ស៊ូជី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ លោក ហតៃ អូ (Htay Oo) ប្រធានបណ្ដោះអាសន្ន នៃគណបក្សសម្ព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍន៍ (USDP) ដែលកំពុងកាន់អំណាចនោះ បានថ្លែងឡើងថា៖ «យើងបានចាញ់ហើយ»។
ការរាប់សន្លឹកឆ្នោត កំពុងប្រព្រឹត្តិទៅនៅឡើយ ប៉ុន្តែការស្ទាបស្ទង់ក្នុងជំហានដំបូង មកពីគ្រប់តំបន់ទាំងអស់ នៅក្នុងប្រទេស បានបង្ហាញពីជ័យជំនៈយ៉ាងខ្លាំងក្លា របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់អ្នកស្រី អ៊ុងសាន ស៊ូជី។ គណបក្សប្រឆាំង ឬគណបក្ស LND បានប្រកាសអះអាងថា ខ្លួនបានឈ្នះកៅអី៧០% នៅក្នុងរដ្ឋសភាទាំងមូល។
សម្លេងភាគច្រើនដាច់ខាត [...]