Posts tagged as "Marco Verratti"

ក្រុមប៉ារីស បរាជ័យ​ជា​ថ្មី​នៅ «Champions League»

ក្រុមប៉ារីស បរាជ័យ​ជា​ថ្មី​នៅ «Champions League»

តើក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) មិនមាន​លទ្ធភាព ដើម្បី​ក្លាយ​ជា​«ជើងឯក​អ៊ឺរ៉ុប»​ទេ​ឬ? មាន​ឬគ្មាន​ក៏ដោយ តែមកដល់ថ្ងៃនេះ ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) មួយនេះ តែងតែជួបនូវ​បរាជ័យជានិច្ច នៅពេលឡើង​មកដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ (ភាគច្រើន​​នៅត្រឹមតែ ១ភាគ៨ផ្ដាច់ព្រ័ត្រ)  នៃការប្រកួតក្របខណ្ឌជើងឯកអ៊ឺរ៉ុប «Champions League»។

ដូចក្នុងយប់នេះ ក្រុមប៉ារីស ដែលគ្មានកំពូលតារា​បាល់ទាត់​របស់ខ្លួន គឺកីឡាករ ណីម៉ា (Neymar) នោះ បានប្រកួតចាញ់ក្រុម រៀលម៉ាឌ្រីត (Real Madrid) ជាថ្មី​ទៀត នៅក្នុងផ្ទះខ្លួនឯង (កីឡាដ្ឋាន «Parc des Princes» រដ្ឋធានីប៉ារីស - បារាំង) ក្នុងការប្រកួត«ត្រឡប់» ដោយពិន្ទុ១-២ បន្ទាប់ពីបានប្រកួតចាញ់ក្រុម រៀល ក្នុងការប្រកួត​«ទៅ» កាលពី៣សប្ដាហ៍មុន នារាជធានី ម៉ាឌ្រីត (អេស្ប៉ាញ) ដោយពិន្ទុ ១-៣។

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

សឹង​ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ ប្រកួតជើងឯកអ៊ឺរ៉ុប «Champions League» ដែល​ក្រុម​បាល់ទាត់មួយ បានផ្ដួលក្រុមមួយទៀត ក្នុងពិន្ទុ​រហូតដល់​ទៅ ៤គ្រាប់។ ប៉ុន្តែគេ​ត្រូវនិយាយថា ក្រុម​បាល់​ទាត់ បាសឺឡូន (FC Barcelone) បានលិចលង់​ស្រងមិនកើត សឹងតែនៅគ្រប់​ចំណុច នៅកណ្ដាល​​ទីលានប្រកួត​នៃ​កីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានីប៉ារីស សម្រាប់​ការ​ប្រកួត «ទៅ ឬជុំទីមួយ» យប់​ថ្ងៃ​អង្គារ​ទី១៤ ខែ​កុម្ភៈ​នេះ ក្នុង​វគ្គ​១ភាគ៨ នៃ​ក្របខណ្ឌ។

ស្ថិតក្នុងការគ្របសង្កត់ ពីក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain) តាំង​ពី​នាទី​ដំបូង រហូត​ដល់​ទី​បញ្ចប់ នៃ​ការ​ប្រកួត ពិន្ទុដែលក្រុមបាសឺឡូន ទទួលបានក្នុងយប់នេះ ពិបាក​នឹង​សង្ឃឹម​ថា ក្រុម​មហា​អំណាច​បាល់​ទាត់​មួយ​នេះ អាចរកពិន្ទុ​ត្រឡប់​មកវិញ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទីពីរ» នាខែ​មិនា​ខាង​មុខ [...]

«ក្រាប​ប្រើ​ក្បាល​បញ្ជូន​បាល់»​បែប​នេះ នឹង​ទទួល​បាន​កាត​លឿង

«ក្រាប​ប្រើ​ក្បាល​បញ្ជូន​បាល់»​បែប​នេះ នឹង​ទទួល​បាន​កាត​លឿង

ដើម្បីអនុញ្ញាតឲ្យអ្នកចាំទី អាចប្រើដៃ​ចាប់បាល់បាន កីឡាករក្នុងក្រុមតែមួយ មិនអាចបញ្ជូនបាល់ ត្រឡប់​ទៅ​អ្នក​ចាំ​ទីវិញ ដោយ​ប្រើ​ជើង​​ទាត់បាល់នោះឡើយ។ ហើយនេះ ក៏ជាបំណង របស់កីឡាករ ម៉ារកូ វេរ៉ាទី (Marco Verratti) ខ្សែបម្រើ​របស់ក្រុម បាល់ទាត់ ប៉ារីស​ស៊ាំងហ្សែរម៉ាំង (Paris Saint Germain - PSG) នៅក្នុង​ជំនួប​ជា​មួយ​ក្រុម ណង់ (Nantes) កាលពីល្ងាចថ្ងៃសៅរ៍ ម្សិល​ម៉ិញនេះដែរ។

តែរឿងរ៉ាវដ៏ចម្លែក បានផ្ទុះឡើង រហូតបណ្ដាល ឲ្យអ្នកស្នេហា​បាល់ទាត់​​ទាំងឡាយ ទប់សំណើចមិនបាននោះ គឺ​កីឡាករជាតិអ៊ីតាលី ម៉ារកូ វេរ៉ាទី មិនបានប្រើក្បាល ឬទ្រូងធម្មតា (ក្នុងកាលៈទេសៈចាំបាច់) ដើម្បីបញ្ជូនបាល់ ត្រឡប់​ទៅ​ឲ្យ​កីឡាករ ខេវីន ត្រាប់ (Kevin Trapp) អ្នកចាំទីជាតិអាល្លឺម៉ង់ នៅក្នុងក្រុមប៉ារីសតែមួយ​នោះទេ។ កីឡាករ​​ខ្សែ​​បម្រើ ដែលទំនង​ជា​ចង់​ឲ្យអ្នក​ចាំទី​​របស់ខ្លួន អាចប្រើ​ដៃ​ចាប់​​បាល់​បាន បែរជាបានក្រាបចុះផ្ទាល់ដី រួច​អោន​ក្បាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...