រដ្ឋមន្ត្រីអង់គ្លេសថា បាល់ទាត់ពិភពលោកនៅរ៉ូស្ស៊ី ដូចកីឡាអូឡាំពិកក្នុងរបបហ៊ីត្លែ
ដូចគេបានធ្លាប់ស្គាល់ហើយ ថាលោក បូរីស ចនសុន (Boris Johnson) ដែលកំពុងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស មិនមែនជាអ្នកនយោបាយ ដែលលាក់អណ្ដាតទុក នៅក្រោយធ្មេញនោះទេ។ នៅចំពោះភាពតានតឹង ដែលកំពុងកើតមាន រវាងប្រទេសលោក និងប្រទេសរ៉ូស្ស៊ីនោះ លោករដ្ឋមន្ត្រីបានចេញ មក«ច្រូចសាំងបន្ថែមលើភ្លើង» ដោយប្រៀបធៀប ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នាប៉ុន្មានខែខាងមុខ នៅក្នុងប្រទេសរ៉ូស្ស៊ី ថាដូចគ្នានឹងព្រឹត្តិការណ៍ ប្រកួតកីឡាកអូឡាំពិក ឆ្នាំ១៩៣៦ ក្នុងរដ្ឋធានីប៊ែរឡាំង ក្រោមការដឹកនាំរបស់លោក អាដុលហ្វ៍ ហ៊ីត្លែ (Adolf Hitler)។
នៅក្នុងសម័យកាលនោះ លោក ហ៊ីត្លែ បានឆ្លៀតឱកាស នៃព្រឹត្តិការណ៍ប្រកួតកីឡា ជាលក្ខណៈអន្តរជាតិ និងដ៏ធំមួយនេះ ដើម្បី«ឃោសនា» ពីរូបភាព នៃរបបណាស៊ីនិយមរបស់ខ្លួន ប្រាប់ទៅពិភពលោក។
ឆ្លើយទៅនឹងសំនួរ របស់ក្រុមអ្នកតំណាងរាស្ត្រអង់គ្លេស នៅក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃពុធ [...]