សួង សុភ័ណ្ឌ៖ មិនបន្តឧទ្ធរណ៍ ប្តឹងនាយករដ្ឋមន្ត្រីទេ ព្រោះអស់ជំនឿលើតុលាការ
បន្ទាប់ពីការសម្រេចរបស់តុលាការ ក្នុងការតំកល់ពាក្យបណ្ដឹងលោក មិនចាត់ការនោះមក លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្សី បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូថា លោកបានប្ដូរចិត្ត «មិនប្តឹងបន្ត»ទៅឧទ្ធរណ៍ទេ។ លោកថា លោកអស់សង្ឈឹម នឹងប្រពន្ធ័តុលាការនៅកម្ពុជា ដោយលោកបានដឹងជាមុនថា ទោះជាយ៉ាងណាក៏ដោយ ក៏លោកនឹងនៅតែមិនមានជ័យជំនះដែរ។ តែផ្ទុយទៅវិញ លោកជឿជាក់លើ«តុលាការប្រជាពលរដ្ឋ»។
លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។
រូបថត samrainsypartyyouth.blogspot.com។
តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់លោកសួង សុភ័ណ្ឌ ឲ្យចូលខ្លួនដើម្បីបង្ហាញភស្តុតាង [...]