វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិកនិងកូរ៉េខាងត្បូង បង្កើនការត្រួតពិនិត្យយោធាដល់«កម្រិតលេខ២»
នៅចំពោះការគម្រាមរបស់កូរ៉េខាងជើង ដែលចេះតែកើនឡើង ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានតម្លើងការត្រួតពិនិត្យយោធា ទៅដល់កម្រិតទីពីរ នៅថ្ងៃពុធទី១០ខែមេសានេះ។ កម្រិតនៃការត្រួតពិនិត្យនេះ ត្រូវបានដាក់ ដើម្បីឆ្លើយតបនឹង «ការគម្រាមដល់អាយុជីវិត» នៃប្រទេសផងខ្លួន។ រីឯជប៉ុនវិញ និយាយថា បានដាក់ប្រទេស ក្នុងស្ថានភាព «ប្រកាសសញ្ញា»មួយ ហើយកំពុងត្រៀមខ្លួន ទប់ទល់។
អគ្គមគ្គុទេសវ័យក្មេងកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងពេលទៅជួបកម្លាំងយោធារបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ (Yonhap) បានធ្វើរបាយការណ៍ថា នៅថ្ងៃពុធទី១០ខែមេសានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបានតម្លើងការត្រួតពិនិត្យយោធា ទៅដល់កម្រិតទីពីរ នៅចំពោះការគម្រាម ពីការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង។ [...]