រលកចលនាស្ត្រី «មួយពាន់លានសម្លេង» ប្រឆាំងអំពើរហឹង្សាក្នុងពិភពលោក
អ្នកដឹកនាំល្ខោនដ៏ល្បីល្បាញមួយ មានចំណងជើងថា The Vagina Monologues តាំងពីឆ្នាំ១៩៩៦ បានរៀបចំនៅឆ្នាំនេះ នូវព្រឹត្តិការណ៍កម្រិតពិភពលោកមួយ ចំលើថ្ងៃទី១៤ខែកុម្ភះតែម្ដងដើម្បីប្រឆាំងនឹងអំពើហឹង្សា ដែលធ្វើទៅលើស្ត្រី។ អ្វីដែលពិសេស គឺស្ត្រីរាប់សិបពាន់នាក់ នៅតាមប្រទេសនានា ក្នុងពិភពលោក បានងើបពីព្រលឹមចុះមករាំព្រមគ្នា នៅតាមផ្លូវឬតាមទីលានធំៗ។
ពួកអ្នកប្រឆាំងនឹងអំពើហឹង្សា ធ្វើទៅលើស្ត្រី បានចុះមករាំ នៅពាសពេញពិភពលោក នាថ្ងៃទី១៤ខែកុម្ភះនេះ។
នៅពេលយើងថតរូបនាង អេវ អេនស្ល័រ (Eve Ensler) អ្នកដឹកនាំល្ខោនស្ត្រីរូបនេះ បានងាកមកនិយាយជាមួយយើង ជាមួយនឹងកាយវិការផង «ជាសញ្ញាសម្គាល់នៃយុទ្ធនាការរបស់យើង ស្ដីពីមួយពាន់លានសម្លេងងើបឡើង»។
ថ្ងៃទី១៤ខែកុម្ភះ នាងបានរៀបចំទិវាការងារមួយ [...]