នៅព្រឹកម៉ិញនេះ ក្នុងជំនួបជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ហ៊ុន សែន បានលើកឡើងថា លោកបានឃើញ ឡេវអាវរបស់ស្ត្រី អ្នកគាំទ្រលោកម្នាក់ ទៅទាក់ជាមួយកអាវ របស់ស្ត្រីមួយទៀត។ អាចចាត់ទុក ថាជាករណីដ៏កម្រមួយ ដោយសារតែលោក មិនដែលនិយាយដូច្នេះ ពីមុនមកទេ។
ដំបូងឡើយ នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានរៀបរាប់ថា លោកបានជាន់ជើងកម្មការិនី ណាម្នាក់ នៅក្នុងការចាប់ឱប-ថើប រវាងរូបលោក និងក្រុមកម្មការិនី ដែលលោកអះអាងថា ជាអ្នកគោរពស្រឡាញ់លោក។ បន្ទាប់មក លោក ហ៊ុន សែន បានថ្លែងបន្តថា៖ «រួចអាមួយទៀតនោះ ពូមើលឃើញច្បាស់ អាឡេវអាវរបស់នាងមួយនោះ ទៅជាប់ជាមួយនឹងកអាវ របស់នាងមួយទៀត»។
បុរសខ្លាំងកម្ពុជា មិនបានបញ្ជាក់លំអិត ថាលោកបានមើលឃើញ អ្វីផ្សេងទៀត បន្ថែមពីលើឡេវអាវ និងកអាវ របស់ស្ត្រីៗទាំងនោះទេ។ តែលោកបានអួតអាងថា លោកទទួលបាន ការរាប់អានខ្លាំងក្លាណាស់ ពីសំណាក់ក្រុមកម្មករ-កម្មការិនី [...]