Posts tagged as "Nhim Vanda"

ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ថ្មី ចង់​ឲ្យ​មន្រ្តី​«អនុវត្ត​ខុស​ច្បាប់»​រួច​ខ្លួន?

ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ថ្មី ចង់​ឲ្យ​មន្រ្តី​«អនុវត្ត​ខុស​ច្បាប់»​រួច​ខ្លួន?

ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក) បានជួបប្រជុំពិភាក្សាការងារជាមួយ អនុប្រធានទីមួយ នៃអាជ្ញាធរគ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយមានការចូលរួម ពីគណៈកម្មការទី៦ នៃរដ្ឋសភា ក្នុងការពិនិត្យ លើសេចក្រីព្រាងច្បាប់ គ្រង់គ្រង​គ្រោះ​មហន្តរាយ ដែលបានស្នើមករដ្ឋសភាពិនិត្យ ដោយរដ្ឋាភិបាល។

ថ្លែងមកកាន់អ្នកសារព័ត៌មាន នាវិមានរដ្ឋសភា លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានលើកឡើងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ លើសេចក្តីព្រាងច្បាប់នោះ ជាមួយនឹងក្រុមការងារ នៃគណកម្មការទី៦នៃរដ្ឋសភា ឃើញ​ថា ច្បាប់នេះនៅមានកង្វះខាត ហើយត្រូវស្នើទៅរដ្ឋាភិបាលជាថ្មី ក្នុងការបន្ថែមមាត្រាមួយចំនួន ទាក់ទងនឹងការ​ដាក់​«ទោស​ទណ្ឌ» លើមន្រ្តីអនុវត្តច្បាប់។

លោក ប៉ុល ហំម បញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយអំពីទោសបញ្ញត្តិ។ (…) [...]

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

បើតាមរបាយការណ៍ និងការលើកឡើងរបស់ លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់​គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយនៅឆ្នាំនេះ មានសភាពមិនសូវធ្ងន់ធ្ងរ ដូចឆ្នាំទៅម៉ិញឡើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រោះធម្មជាតិ - លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់គ្រងគ្រោះមហន្តរាយ ក្នុង​សិក្ខាសាលាមួយ ស្តីពីការបញ្ចប់ការសិក្សាស្រាវជ្រាវ ពីទិន្នន័យនៃការប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់​ក្នុង​ប្រទេសកម្ពុជា។ លោកបន្តថាជុំវិញកម្ពុជា ឬជុំវិញពិភពលោក មានភាពអាប់អួរខ្លាំងក្នុងឆ្នាំនេះ ដោយគ្រោះធម្មជាតិ ឬដោយមនុស្ស។ [...]

រវាង​«គ្រប់គ្រង» និង​«បង្កា»​គ្រោះ​ធម្មជាតិ តើ​កម្ពុជា​រើស​យក​មួយ​ណា?

រវាង​«គ្រប់គ្រង» និង​«បង្កា»​គ្រោះ​ធម្មជាតិ តើ​កម្ពុជា​រើស​យក​មួយ​ណា?

របាយការណ៍ដ៏ធ្ងន់ធ្ងរ ស្ដីពីតុល្យភាពនៃគ្រោះមហន្តរាយធម្មជាតិ ដែលកើតមានក្នុងឆ្នាំ២០១៣ បានបង្កចម្ងល់ និង​ជម្រុញឲ្យស្ថាប័នពាក់ព័ន្ធមួយចំនួន ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកពីគម្រោង​សិក្សារបស់ខ្លួន ក្នុងការទប់ស្កាល់គ្រោះហានិភ័យទាំងនោះ។ ប៉ុន្តែមតិមួយចំនួនបាននិយាយថា រដ្ឋាភិបាលគួរ​ស្វែង​រកដំណោះ​ស្រាយពីឬសគល់នៃបញ្ហា ដែលបង្កឲ្យមានគ្រោះធម្មជាតិ ជៀសជាង«គ្រប់គ្រង»បញ្ហាដែល​បានកើត​ឡើងហើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រប់គ្រងគ្រោះធម្មជាតិ - ឆ្នាំ២០១៣ ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ទន្លេសាប បានប៉ះពាល់២០ រាជធានី ខេត្ត និងបានប៉ះពាល់ផ្ទះចំនួន ២៣១,៤៨៤ខ្នង ខូចខាតផ្ទះចំនួន ២៨៧ខ្នង [...]

យ៉ង់ គឹម អេង៖ រដ្ឋាភិបាល​ពុំ​ទាន់​មាន​សមត្ថភាព​​ពេញ​ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​ទឹក​ជំនន់

យ៉ង់ គឹម អេង៖ រដ្ឋាភិបាល​ពុំ​ទាន់​មាន​សមត្ថភាព​​ពេញ​ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​ទឹក​ជំនន់

ខណៈស្ថានភាពទឹកជំនន់ ដែលបានជនលិចបណ្តាខេត្តមួយចំនួន របស់កម្ពុជាកំពុងស្រកចុះទៅវិញបណ្តើរៗ ហើយនោះ តុល្យការចុងក្រោយដែលបញ្ចេញឲ្យដឹង ដោយមន្រ្តីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​បង្ហាញថា ទឹកជំនន់ឆ្នាំ២០១៣នេះមានលក្ខណៈប្រហាក់ប្រហែលឆ្នាំ២០១១ ហើយយ៉ាងហោចណាស់ក៏មាន​មនុស្ស​១២២​នាក់បានស្លាប់ និងទឹកប្រាក់ច្រើនជាង៥០០លានដុល្លារសហរដ្ឋអាមេរិក អាចត្រូវខាតបង់ ពីគ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១៣​នេះ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

រាជធានីភ្នំពេញ - អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ក្នុងកិច្ចសម្ភាស​ជាមួយ​វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៣ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...