Posts tagged as "Lupercales"

ក្រសួង​អប់រំ​​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់

ក្រសួង​អប់រំ​​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់

សេចក្តី​ណែនាំ​ដែល​ចុះ​ហត្ថលេខា ដោយ​រដ្ឋមន្រ្តី​ក្រសួង​អប់​រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ឱ្យ​ដឹង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ដ​បទ​បញ្ជា​ផ្ទៃ​ក្នុង សម្រាប់​គ្រឹះ​សា្ថន​សាធារណៈ ក្រសួង​បាន​ណែនាំ ស្ដី​ពី​វិធានការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នៅ​ចំណុច​មួយ​ចំនួន។

វិធានការនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំយុវជន និងកីឡាបានសង្កេតឃើញថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែ​កុម្ភៈ ដែលជាទិវាបុណ្យនៃសេចក្តីស្រលាញ់ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន យល់ច្រលំថា បុណ្យ​នេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

សេចក្តីណែនាំដដែលបានស្នើរឱ្យគ្រឹះស្ថានអប់រំទាំងអស់ ត្រូវៈ

១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យាបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ [...]

យុវជន​ថ្លែង​សារ​ទៅ​អ្នក​ដឹក​នាំ​និង​អ្នក​នយោបាយ ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់

យុវជន​ថ្លែង​សារ​ទៅ​អ្នក​ដឹក​នាំ​និង​អ្នក​នយោបាយ ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់

បើទោះជាព្រឹត្តិការណ៍វាយបង្ក្រាប ចេះតែកើតមានជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់ឱកាសទិវានៃសេចក្ដីស្រឡាញ់ ថ្ងៃទី​១៤ ខែកុម្ភះ ដែលជាទីពេញនិយមរបស់ពួកគេនោះ យុវជនយុវនារីមួយចំនួន ជាពិសេសអ្នកដែល​ធ្លាប់បាន​ចូលរួម​នៅក្នុងកិច្ចការសង្គម បានបង្ហាញពីទស្សនៈរបស់ពួកគេ ទៅកាន់មេដឹកនាំ ថាគួរតែមានសេចក្តីស្រលាញ់ មេត្តា ករុណា ឲ្យបានច្រើននៅក្នុងខ្លួន ដើម្បីជាភាពសុខសាន្ដរបស់ប្រទេសផង និងជាគំរូដ៏ល្អសំរាប់យុវជនជំនាន់ក្រោយ​នោះផង។


ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សេចក្តីស្រលាញ់ - តាមរយៈនៃការបកស្រាយអត្ថន័យ និងប្រវត្តិបុណ្យនៃសេចក្តីស្រលាញ់ មានអត្ថន័យជ្រាល​ជ្រៅ [...]

តុង សុប្រាជ្ញ៖ នៅ​ថ្ងៃ​ទី​១៤​កុម្ភះ យុវជន​មិន​សូវ​គិត​ពី​ការ​រួម​ភេទ​ទៀត​ទេ

តុង សុប្រាជ្ញ៖ នៅ​ថ្ងៃ​ទី​១៤​កុម្ភះ យុវជន​មិន​សូវ​គិត​ពី​ការ​រួម​ភេទ​ទៀត​ទេ

ទិវានៃក្តីស្រលាញ់កាន់តែខិតចូលមកដល់ ធ្វើអោយមនុស្សមួយចំនួន ​ដែលមានគួកំណាន់ចិត្ត​ត្រៀមរៀបចំកាដូ​ឬ​កម្មវិធីពិសេសសំរាប់អ្នកជាទីស្រលាញ់។ តែអ្នកដែលមិនទាន់មានគូរ ប្រហែលជាកណ្តោចកណ្តែងបន្តិចនៅថ្ងៃនោះ។ លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមម្នាក់ប្រចាំសារព័ត៌មានធំមួយ ក្នុងប្រទេសកម្ពុជា បានចែករំលែកនូវ​ការ​ស្រាវជ្រាវ​អស់រយៈពេលជិត៥ឆ្នាំរបស់លោក ទៅលើក្ដីស្រឡាញ់របស់គូស្នេហ៍វ័យក្មេងទាំងឡាយ។


កន្លែងលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១១កន្លងទៅ។ (រូបថត ឯកសារ)

ក្ដីស្រលាញ់ - ស្ថិតក្នុងការចែករំលែកបែបសាមញ្ញ ជាមួយនិងនិស្សិតចូលរូមត្រឹមតែ២០នាក់ នៅសកលវិទ្យាល័យ​ខេមរៈ កាលពីចុងសប្ដាហ៍មុន លោក តុងសុប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវផ្នែកសុខភាពឯករាជ្យ [...]

អត្ថន័យ​និង​ប្រវត្តិ​របស់​បុណ្យ ស៊ាំង​វ៉ាឡង់តាំង ឬ​បុណ្យ​នៃ​សេចក្ដី​«ស្រឡាញ់»

អត្ថន័យ​និង​ប្រវត្តិ​របស់​បុណ្យ ស៊ាំង​វ៉ាឡង់តាំង ឬ​បុណ្យ​នៃ​សេចក្ដី​«ស្រឡាញ់»

ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជា​ប្រវត្តិ​ដែល​​មិន​​សូវ​​មាន​គេ​ស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយ​ប្រវត្តិ​នៃ​​បុណ្យនេះ អាចនឹងមានភាពខុសគ្នាខ្លះៗ ទៅតាមពេលវេលា និងការស្រាវជ្រាវរកឃើញ នៃ​ប្រវត្តវិទូ​នានា និងទៅតាម​បំរែបម្រួល នៃឆន្ទះរបស់ព្រះវិហារសាសានាគ្រឹស្ទ៍។ តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើក​យកតែ ខ្លឹមសារ​សំខាន់ៗ​នៃព្រឹត្តិការណ៍​ទាំង​ឡាយ ដែលឈានទៅដល់ការប្រារព្ធ បុណ្យ​ស៊ាំងវ៉ាឡង់តាំង​នេះតែប៉ុណ្ណោះ។

គេនៅចាំបាន កាលពីប៉ុន្មានសតវត្សមុនគ្រឹសសករាជ ដែលប្រវត្តិរបស់ បុណ្យស៊ាំង វ៉ាឡង់តាំង ទំនងជាបាន​ចាប់​ផ្ដើមពី​ចក្រភពរ៉ូម (Rome ប្រទេសអ៊ីតាលីសព្វថ្ងៃ)។ នៅពេលនោះ ជនជាតិរ៉ូម៉ាំង បានយកថ្ងៃទី១៥ ខែកុម្ភះ ដើម្បី​ប្រារព្ធពិធី​បុណ្យ​មួយឈ្មោះ លូពើកាល់ (Lupercales) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...