តុង សុប្រាជ្ញ៖ នៅ​ថ្ងៃ​ទី​១៤​កុម្ភះ យុវជន​មិន​សូវ​គិត​ពី​ការ​រួម​ភេទ​ទៀត​ទេ

ទិវានៃក្តីស្រលាញ់កាន់តែខិតចូលមកដល់ ធ្វើអោយមនុស្សមួយចំនួន ​ដែលមានគួកំណាន់ចិត្ត​ត្រៀមរៀបចំកាដូ​ឬ​កម្មវិធីពិសេសសំរាប់អ្នកជាទីស្រលាញ់។ តែអ្នកដែលមិនទាន់មានគូរ ប្រហែលជាកណ្តោចកណ្តែងបន្តិចនៅថ្ងៃនោះ។ លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមម្នាក់ប្រចាំសារព័ត៌មានធំមួយ ក្នុងប្រទេសកម្ពុជា បានចែករំលែកនូវ​ការ​ស្រាវជ្រាវ​អស់រយៈពេលជិត៥ឆ្នាំរបស់លោក ទៅលើក្ដីស្រឡាញ់របស់គូស្នេហ៍វ័យក្មេងទាំងឡាយ។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: February 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទិវានៃក្តីស្រលាញ់កាន់តែខិតចូលមកដល់ ធ្វើអោយមនុស្សមួយចំនួន ​ដែលមានគួកំណាន់ចិត្ត​ត្រៀមរៀបចំកាដូ​ឬ​កម្មវិធីពិសេសសំរាប់អ្នកជាទីស្រលាញ់។ តែអ្នកដែលមិនទាន់មានគូរ ប្រហែលជាកណ្តោចកណ្តែងបន្តិចនៅថ្ងៃនោះ។ លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមម្នាក់ប្រចាំសារព័ត៌មានធំមួយ ក្នុងប្រទេសកម្ពុជា បានចែករំលែកនូវ​ការ​ស្រាវជ្រាវ​អស់រយៈពេលជិត៥ឆ្នាំរបស់លោក ទៅលើក្ដីស្រឡាញ់របស់គូស្នេហ៍វ័យក្មេងទាំងឡាយ។


កន្លែងលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១១កន្លងទៅ។ (រូបថត ឯកសារ)

ក្ដីស្រលាញ់ - ស្ថិតក្នុងការចែករំលែកបែបសាមញ្ញ ជាមួយនិងនិស្សិតចូលរូមត្រឹមតែ២០នាក់ នៅសកលវិទ្យាល័យ​ខេមរៈ កាលពីចុងសប្ដាហ៍មុន លោក តុងសុប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវផ្នែកសុខភាពឯករាជ្យ បានបង្ហាញពីការ​សាក​សួរដែលរៀបចំឡើង ដោយសមាគមអង្គការអភិវឌ្ឍន៍សុខភាពប្រជាជន (PHD) ទៅលើយុវជន និងយុវតីដែល​មាន​អាយុពី១៨ឆ្នាំ ដល់២៤ឆ្នាំ ប្រមាណ ៧១៥ នាក់ នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ពោលគឺមាន​រយៈពេល៥ឆ្នាំ មកហើយ។ ការសិក្សាដែលគួរឲ្យទុកចិត្តបាន ពីទិវាបុណ្យនៃក្តីស្រលាញ់នេះ ផ្តោតទៅលើយុវវ័យ​ដែលមាន​ទ្រព្យសម្បត្តិបង្គួរ ថាតើពួកគេមានគំរោងរួមភេទ ឬផែនការបែបណានៅទិវានៃក្តីស្រលាញ់ខាងមុខនេះ។

លទ្ធផលនៃការស្រាវជ្រាវ នៅឆ្នាំ២០១៤ ប្រៀបធៀបទៅនិងឆ្នាំ ២០០៩ បង្ហាញថាយុវវ័យ មានការចាប់អារម្មណ៍​តិច​ជាងមុន​ ចំពោះទិវានៃក្តីស្រលាញ់ ថាជាថៃ្ងពិសេសចំពោះគេ (២០០៩=៨១% ទល់និង២០១៤= ៥៦%)។ ចំណែកឯ​ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឺងរួមភេទក្នុងថៃ្ងទី១៤ ខែកុម្ភៈនោះមានការធ្លាក់ចុះ (២០០៩=១២,៤% ទល់និង២០១៤= ១១,៣%) ។

ការព្រួយបារម្ភចំពោះការរួមភេទ ដោយមិនយល់ព្រមក្នុងចំណោមយុវវ័យប្រុស លើមិត្តស្រីរបស់ខ្លួន មានការធ្លាក់ចុះ (២០០៩=៦៦,៦% ទល់និង២០១៤= ៤៧,៤%)។ តែទោះជាយ៉ាងនេះក្តី ហេតុផលដ៍សាមញ្ញ ក្នុងការប៉ុនប៉ង​លួង​លោម​សុំរួមភេទនៅតែកើនឡើង ចំពោះការផ្តល់ចម្លើយដោយមិនបានបញ្ចេញឈ្មោះ ដូចជា៖ «ប្រសិនជាយើងមិនរួម​ភេទ​ជាមួយគ្នាទេ នោះយើងមិនមានស្នេហាស្មោះត្រង់ទេ» ឬ«ខ្ញុំនិងអោយរបស់មានតំលៃទៅនាង ដើម្បីអោយនាង​តប​មកខ្ញុំដោយការរួមភេទ ខ្ញុំនឹងយកនាងទៅក្រៅក្រុង ឬកន្លែងស្ងាត់ដើម្បីរួមភេទ»។ល។

ចំពោះការយល់ឃើញរបស់យុវជន តារា អាយុ ២២ឆ្នាំ នៅភ្នំពេញ ដែលមានគូកំណាន់ចិត្តរួចហើយនោះ បានប្រាប់ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «នៅទិវានៃក្តីស្រលាញ់ ខ្ញុំបានរៀបចំគំរោងនាំមិត្តស្រីដើរលេងពេញមួយថៃ្ង ជា​មួយ​កាដូស្ករសូកូឡា ១០០គ្រាប់ តំណាងមិត្ត១០០ឆ្នាំ។ ស្ថិតក្នុងវ័យសិក្សា ខ្ញុំមិនមានគំនិតចង់ស្នើសុំមិត្តស្រីខ្ញុំរួមភេទទេ ព្រោះគិតថាខុសប្រពៃណី និងមិនសាកសមចំពោះនាងជាស្រី្តខ្មែរ។»

រីឯនារីអាយុ ២០ឆ្នាំ ម្នាក់សុំមិនបញ្ចេញឈ្មោះ ដោយការខ្មាសអៀន បានលើកឡើងថា ការរួមភេទ​គឺជាសិទិ្ធ​របស់​បុគ្គល​ ក្នុងការបំពេញចំណង់រៀងខ្លួន តែរូបនាងសុំមិនជ្រើសរើសវិធីបែបនេះ ក្នុងការបង្ហាញនូវក្តី​ស្រលាញ់ជូន​មិត្ត​ប្រុសរបស់នាងទេ។ នាងបានបន្តទៀតថា នៅថ្ងៃនោះនាងនឹងទិញកាដូបែបសាមញ្ញ និងឆ្លៀតពេលញុំាអាហារពេល​ល្ងាចជាមួយមិត្តប្រុសតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក៏លោក តុងសុប្រាជ្ញ បាននិយាយថា ការអន្តរាគមន៏ចាំបាច់ត្រូវតែបន្តចំពោះយុវវ័យសម័យថ្មីនេះ ដោយផ្តោតបន្ថែមទៅលើការអប់រំសិទ្ធិក្នុងការរួមភេទ និងការប្រើប្រាស់ស្រោមអនាម័យ៕

------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...