Posts in ‘បច្ចេកវិទ្យា’ Category

«Keeko» មនុស្ស​យន្ដ​ចិន ដែល​ចេះ​បង្រៀន​កុមារៗ

«Keeko» មនុស្ស​យន្ដ​ចិន ដែល​ចេះ​បង្រៀន​កុមារៗ

ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលមានបច្ចេកវិទ្យាស្ទុះងើបខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងត្រូវបានបំពាក់ កាន់តែច្រើនឡើងៗ ដោយមនុស្សយន្ដ។ ហើយក្នុងឆ្នាំនេះ ប្រទេសចិនបាននាំមុខគេ ចំពោះការប្រើប្រាស់មនុស្សយន្ដ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យអប់រំ វិស័យសុខាភិបាល ឬការកំសាន្ដសប្បាយជាដើម។ នេះ បើតាមរបាយការណ៍ របស់សហព័ន្ធមនុស្សយន្ដ​អន្តរជាតិ (ហៅកាត់ តាមភាសាអង់គ្លេស «IFR» និងភាសាបារាំង «FIR»)។

ខាងក្រោមនេះ ជាមនុស្សយន្ដថ្មីមួយ ដែលទើបនឹងត្រូវបានបង្កើតឡើង សម្រាប់បម្រើ ឲ្យវិស័យអប់រំចិន។ វាមានឈ្មោះ «គីកូ (Keeko)» និងកំពុងមានប្រជាប្រិយភាព នៅក្នុងបណ្ដាសាលាមតេយ្យ បើទោះវាទើបនឹងត្រូវបាន យកមកប្រើប្រាស់ក៏ដោយ។ ជាមួយរូបរាងមូលៗ និងកំពស់៦០សង់ទីម៉ែត្រ «គីកូ» អាចធ្វើឲ្យ​កុមារ​ទាំងឡាយ​ស្រឡាញ់វា ដកចិត្តមិនបាន ហើយ «គីកូ» ក៏ចេះបង្រៀនកុមារទាំងឡាយ ឲ្យរៀនតាមវាដែរ ក្នុងតួនាទីវា ជា«ជំនួយការ» របស់គ្រូបង្រៀន [...]

ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ត្រូវ​បាន​យក​ត្រឡប់​មក​វិញ បន្ទាប់​ពី​រង​ការប្លន់​អស់​ជា​ច្រើន​ម៉ោង

ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ត្រូវ​បាន​យក​ត្រឡប់​មក​វិញ បន្ទាប់​ពី​រង​ការប្លន់​អស់​ជា​ច្រើន​ម៉ោង

នៅវេលាម៉ោងជាង១៣ រសៀលថ្ងៃនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហ៊ុន សែន ដែលមានអ្នកតាមដាន ជាង១០លានគណនី ត្រូវបានទាញយកមកគ្រប់គ្រងវិញបានហើយ បន្ទាប់ពីត្រូវបានប្លន់ យកទៅគ្រប់គ្រង តាំងពីម៉ោងជាង១១ព្រឹកម៉ិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដី មកអះអាងថា ក្រុមអ្នកជំនាញរបស់ក្រសួង បានទាញយកទំព័រហ្វេសប៊ុកនេះ មកគ្រប់គ្រងវិញ ដោយមានកិច្ចសហប្រតិបត្តិការ ពីក្រុមហ៊ុនហ្វេសប៊ុក។

លោក ខៀវ សុភ័គ បានអះអាងទៀតថា ចំពោះចោរបច្ចេកវិទ្យា (Hacker) ដែលបានប្លន់ទំព័រនេះ ត្រូវបានរកឃើញតម្រុយមួយចំនួនហើយ គឺជា​«ជនទុច្ចរិត» ដែល «មាននិន្នាការប្រឆាំង ដែលអ្នកខ្លះ កំពុងលាក់ខ្លួននៅក្រៅប្រទេស»។ អ្នកនាំពាក្យបន្តថា អាជ្ញាធរកម្ពុជា នឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម «Hacker» ទាំងនោះ។ 

បន្ទាប់ពីបានរងការប្លន់ យកទៅគ្រប់គ្រង ដោយ «Hacker» [...]

ទំព័រហ្វេសប៊ុក ហ៊ុន សែន រងការប្លន់យកទៅគ្រប់គ្រង

ទំព័រហ្វេសប៊ុក ហ៊ុន សែន រងការប្លន់យកទៅគ្រប់គ្រង

នៅប៉ុន្មាននាទីមុន ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ នៅកម្ពុជា បានបង្ហោះនូវសារដ៏ចម្លែកមួយ ដោយអមមកជាមួយនូវរូបភាពជាច្រើន ដែលសុទ្ធសឹងជារូបភាពបែកធ្លាយ ក្នុងពេលកន្លងមក។ សារដ៏ចម្លែកនោះ ត្រូវបានលប់ចេញទៅវិញ នៅពេលនេះ តែបណ្ដាញព័ត៌មាន របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានអូស «Facebook Feed News» ទាន់ពេល បានធ្វើ «PrintScreen» ទុក និងចម្លងបានទាំងពាក្យពេជន៍ អត្ថន័យ​ក្នុងសារនោះផង។

សារដ៏ចម្លែក មានសរសេរទាំងស្រុងថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកគាំទ្រនិងចុចLike ទំព័រហ្វេសប៊ុករបស់ខ្ញុំ ជាពិសេសប្រជាជនហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា។»

«អគុណក្មួយប្រុស ដួង តារា ដែលបានខិតខំជួយបង្កើត និងផ្សព្វផ្សាយ ទំព័រហ្វេសប៊ុករបស់ខ្ញុំ រហូតមកដល់ពេលនេះ។»

«រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ [...]

កម្ពុជា​នឹង​មាន​អ៊ិនធើណែត​ហាលវាល​ប្រើ... ដោយ​កន្លែង

កម្ពុជា​នឹង​មាន​អ៊ិនធើណែត​ហាលវាល​ប្រើ... ដោយ​កន្លែង

ខាងក្រោមនេះ ជាទីកន្លែងទាំងប្រាំ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធ Wifi ហាលវាល ដើម្បីអនុញ្ញាត​ឲ្យមាន​បណ្ដញ​អ៊ិនធើណែត សម្រាប់បណ្ដាជនទូទៅអាចប្រើប្រាស់បាន៖

១) សួនច្បារសម្ដេច ហ៊ុន សែន (រាជធានីភ្នំពេញ)
២) សួនច្បារមុខព្រះបរមរាជវាំង (រាជធានីភ្នំពេញ)
៣) វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
៤) វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង
៥) វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុងគងពិសី ខេត្តកំពង់ស្ពឺ។

ការបំពាក់ឧបករណ៍ភ្ជាប់បណ្ដាញអ៊ិនធើណែត ទាំងនេះ ជាសមិទ្ធិផលនៃគម្រោង «Public Wifi និង Digital Connectivity for School» ផ្ដួចផ្ដើមឡើង ដោយទូរគមនាគមន៍កម្ពុជា (TC) ហើយមានកិច្ចសហការ និងការផ្ដល់ជំនួយឥតសំណង ពីសំណាក់​សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT)។

សម្ពោធដាក់ឲ្យប្រើប្រាស់ ដោយ... [...]

គម្រោង​មួយ​​នឹង​អូសខ្សែកាបក្រោមសមុទ្រ ភ្ជាប់ជប៉ុនមកកម្ពុជា

គម្រោង​មួយ​​នឹង​អូសខ្សែកាបក្រោមសមុទ្រ ភ្ជាប់ជប៉ុនមកកម្ពុជា

ប្រទេសនៅតំបន់អាស៊ីខាងកើត ដែលនឹងទទួលវាសនា បានភ្ជាប់បណ្ដាញខ្សែកាបក្រោមសមុទ្រ (fiber-optic submarine cables) របស់សហគ្រាស «True Corporation» (ប្រទេសថៃ) មានដូចបង្ហាញជូន នៅក្នុងផែនទីខាងលើ ដែលគេមើលឃើញថា កម្ពុជាក៏ជាប្រទេសមួយ ក្នុងចំណោមនោះដែរ។ នេះ បើតាមការចុះផ្សាយ របស់បណ្ដាញ​ទូរទស្សន៍សាធារណៈថៃ «Thai Public Broadcasting Service»។

គេហទំព័ររបស់ «Thai PBS» បានរាយការណ៍ថា ការចុះហត្ថលេខាបណ្ដាក់ទុនមួយ រវាងសហគ្រាសចំនួន៩ ត្រូវបានធ្វើកាលពីខែកន្លងទៅ ជាមួយនឹងសហគ្រាសជប៉ុន «NEC Corporation» ដើម្បីសាងសង់បណ្ដាញខ្សែកាប ខាងក្រោមមហាសមុទ្រប៉ាស៊ីភិក  ចេញពីប្រទេសជប៉ុន មកកាន់ប្រទេសសិង្ហបូរី ដោយឆ្លងកាត់តាម សមុទ្រជប៉ុន និងសមុទ្រចិនខាងត្បូង។

សហគ្រាសទាំង៩មាន China Mobile International, Chunghwa Telecom, Chuan Wei, Facebook, KDDI, Singtel, SK Broadband, True Group និង VNPT។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...