អេស្ប៉ាញ៖ អ្នកនយោបាយនិងប្រធានក្រុមហ៊ុន៥០នាក់ ជាប់ទោសពីបទពុករលួយ
ប្រព័ន្ធយុត្តិធម៌នៃប្រទេសអេស្ប៉ាញ បានដាក់ទោសកាលពីថ្ងៃសុក្រទី០៤ខែតុលានេះ អ្នកនយោបាយ និងម្ចាស់ក្រុមហ៊ុនឯកជន ចំនួនជាង៥០នាក់ ឲ្យជាប់ពន្ធនាគារ និងឲ្យបង់ពិន័យ យ៉ាងធ្ងន់ធ្ងរ ពីបទទាក់ទងនឹងរឿងអាស្រូវប្រព្រឹត្តិអំពើពុករលួយមួយ ដែលបានធ្វើឲ្យរជើបរំជួល ដល់ស្ថានីយ៍លំហែកាយដ៏ធំ នៅទីក្រុងម៉ាប៊ែឡា (Marbella)។
លោក ជ័ន អង់តូនីញ៉ូ រ៉ូកា ពេលនាំខ្លួនទៅតុលាការ។ (រូបថត intereconomia.com)
ទីក្រុងប៉ារីស - បន្ទាប់ពីរកឃើញថា បានបង្កើតឲ្យប្រព័ន្ធពុករលួយជាទូទៅមួយ ក្នុងសំនុំរឿង អតីតទីប្រឹក្សាផ្នែករៀបចំដែនដីនគរោបនីយកម្មមួយរូប លោក ជ័ន អង់តូនីញ៉ូ រ៉ូកា (Juan Antonio Roca) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ«១១ឆ្នាំ» និងបង្ខំឲ្យបង់ពិន័យ«២៤០លានអ៊ឺរ៉ូ [...]