សម្ភាស ផាន់ សិទ្ធី៖ គណបក្សហ្វ៊ុនស៊ិនប៉ិចឈរលើ«មាគ៌ារាជានិយម» បង្រួបបង្រួមខ្មែរ
ភ្នំពេញ៖ មុននឹងសម្រេចចិត្តថា តើគណបក្សណាមួយដែលជាជម្រើសរបស់ប្រជាពលរដ្ឋ ដើម្បីឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ដើម្បីអាចមកដឹកនាំវានាកម្ពុជានោះ ពលរដ្ឋជាម្ចាស់ឆ្នោត គប្បីស្វែងយល់ពីគោលនយោបាយរបស់គណបក្សនីមួយៗ។ មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយតំណាងមួយរូបមកពី គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបកស្រាយពីគោលនយោបាយសំខាន់ៗ របស់គណបក្សនេះ សម្រាប់ការដឹកនាំប្រទេសកម្ពុជានាពេលខាងមុខ។
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានបន្ទូលក្នុងសមាជគណបក្សថ្ងៃទី២៣ខែមិនាឆ្នាំ២០១៣។ (រូបថត MONOROOM.info)
លោក ផាន់ សិទ្ធី សមាជិកគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី [...]