ស្ដេចស្រីអង់គ្លេសមានចៅទួតទីពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)
ព្រះបរមរាជវាំង នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹង កាលពីម៉ោង ៥និង៣៥នាទី (ម៉ោងក្នុងស្រុក) ពីដំណឹងដែលអ្នកម្នាង ខេត ត្រូវបានចូលទៅ ក្នុងបន្ទប់សម្រាល កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ទី២ ខែឧសភាពនេះ។ នៅប្រមាណជា ពីរ ម៉ោង ក្រោយមក ដំណឹងដ៏ល្អមួយ ត្រូវបានប្រកាសឡើង។
ព្រះបរមរាជវាំង បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា៖ «អ្នកម្នាង នៃរាជវង្សបន្តរាជ បានប្រសូត បានបុត្រីមួយអង្គ ដោយគ្មានបញ្ហា នាវេលាម៉ោង ៧និង៣៤នាទីព្រឹក។ ទារិកាដែលទើបនឹងកើត មានទំងន់៣,៧គីឡូក្រាម។» លិខិតនោះ បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ វីល្លៀម ដែលជាស្វាមី មានវត្តមាន នៅក្បែរអ្នកម្នាងរបស់ព្រះអង្គដែរ ដែលមិនខុសអ្វី ពីការប្រសូតលើកមុន របស់គូស្វាមីភរិយា ក្នុងពេលដែល កុមា ហ្សក (George) បានចាប់កំណើត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ នាមន្ទីរពេទ្យ «St Mary» តែមួយដូចគ្នា។
«សុខជាធម្មតាទេ ហើយសប្បាយរីករាយណាស់» [...]