Posts tagged as "Ouk Sokun Kanha"

ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

នាពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដ៏មានប្រជាប្រិយភាព និងមានភាពល្បី​ពេញ​ប្រទេសកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិជនយ៉ាងច្រើន សំដែងការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​តែកញ្ញាបានបង្ហាញសមត្ថភាព រាំរបាំបុរាណ បានយ៉ាងល្អនៅក្នុងកម្មវីធីមួយ របស់ទូរទស្សន៍ហង្សមាស។

អ្នកទាំងនោះ ធ្លាប់តែឃើញកញ្ញារាំ បទបម្រៀងសម័យទំនើប ទៅតាមសង្គមសម័យថ្មី និងតាមការ ពេញ​និយម របស់យុវវ័យសម័យ ឬតាមចិត្តរបស់អ្នកគាំទ្រ។ ប៉ុន្តែពេលនេះ កញ្ញាបានបង្កើតចំណីអារម្មណ៍ថ្មី​មួយ​ទៀត ទៅដល់អ្នកគាំទ្រ និងទស្សនិជនដែលទស្សនាផ្ទាល់ និងមិនផ្ទាល់ តាមរយះកម្មវីធីរបស់​ទូរទស្សន៍​ហង្សមាស ដោយរាំរបាំពត់ពេន តាមភ្លេងដោយមានទឹកមុខយ៉ាងប្រិមប្រិយ។

នៅលើបណ្តាញសង្គមវិញ កំពូលតារាចម្រៀង វ័យ ២៨ឆ្នាំ ក៏ត្រូវបានអ្នកផងនាំគ្នាសរសើរ មិនដាច់ពីមាត់ថា កញ្ញាមានសមត្ថភាពណាស់ ខាងផ្នែកសិល្បៈ មិនត្រឹមតែមានសំនៀង ច្រៀងបានពិរោះ [...]

ឱក សុគន្ធកញ្ញា ទម្លាក់ វង្ស តារារតនា ព្រោះ​រង​ការ​រិះ​គន់?

ការជ្រើសរើសយក វង្ស តារារតនា កាល​ពី​អាទិត្យ​មុន ក្នុង​វគ្គ LIVE SHOW សប្តាហ៍​ទី​៣ ធ្វើ​ឱ្យ​កញ្ញ ឱក សុគន្ធកញ្ញា ដែល​ជា​គ្រូ​បង្វឹក​មួយ​រូប របស់​កម្មវិធី​ប្រលង​ចម្រៀង​ដឹវយ្សន៍​កម្ពុជា រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​ទស្សនិក​ជន។ ប៉ុន្តែ​សប្តាហ៍​នេះ វង្ស តារារតនា ត្រូវ​បាន​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​ចេញ​ពី​កម្មវិធី។ ការ​ទម្លាក់​របស់​បេក្ខជន​រូប​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​មួយ​រូប​ចោទ​ឡើង​ថា ព្រោះ​តែ​ការ​រិះ​គន់ ខ្លាច​បាត់​បង់​ប្រជា​ប្រិយ​ភាព​ឬ ទើប​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​បេក្ខជន​ខាង​លើ?

ចំពោះការចោទសួរ​ដោយ​គ្មាន​ចម្លើយ​នេះ ត្រូវ​បាន​ទស្សនិក​មួយ​រូប ដែល​ជា​អ្នក​គាំទ្រ​កញ្ញា ឱក សុគន្ធកញ្ញា បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស​ថា មិន​មែន​មក​ពី​ការ​រិះគន់​ទេ ដែល​ធ្វើ​ឱ្យ​កញ្ញា ឱក សុគន្ធកញ្ញ ទម្លាក់​បេក្ខជន វង្ស តារារតនា នោះ។ ម្ចាស់​គណនី​រូប​នេះ សរសេរ​បន្ត​ថា៖ [...]

ឱក សុគន្ធកញ្ញា លំអៀង​ព្រោះ​រើស​យក វង្ស ដ៉ារារតនា? (vdo)

ក្រោយពី កញ្ញា ឱក សុគន្ធកញ្ញា ជ្រើសរើស​កូន​ក្រុម​ម្នាក់ គឺ​លោក វង្ស ដារ៉ារតនា ក្នុង​ចំណោម​កូន​ក្រុម​ទាំង​ពីរ​របស់​នាង ដោយ​ទម្លាក់​កញ្ញា ស៊ូ ស៊ីរីកា នោះ ការ​រិះគន់​ជា​ច្រើន ពី​សំណាក់​ទស្សនិកជន ដែល​និយម​ទស្សនា​កម្មវិធី​ឌឹវយ្សន៍​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពួក​គេ​បាន​ចោទ​ប្រកាន់​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាស​រូប​នេះ ថា​មាន​ចិត្ត​លំអៀង​ទៅ​បេក្ខជន ដារ៉ារតនា បើ​ទោះ​បី​ជា​បេក្ខនារី​ម្នាក់​ទៀត មាន​សំនៀង​ពិរោះ​ជាង​យ៉ាង​ណា​ក៏​ដោយ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែ​កក្កដា កន្លង​មក​នេះ ការ​ប្រកួត​វគ្គ LIVE SHOW របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ពិភពលោក ឌឹវយ្សន៍ បាន​ឈាន​ចូល​មក​ដល់​សប្តាហ៍​ទី៣។ គ្រូ​បង្វឹក​ទាំង​បួន មាន​កូន​ក្រុម ត្រូវ​សម្តែង​ចំនួន​៤រូប ពីរ​រូប​តម្រូវ​ឱ្យ​ទស្សនិក​ជន​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ​ជាប់ [...]

មាស សុខសោភា និង​ឱក សុគន្ធកញ្ញា សម្ដែង​រួម​គ្នា​ក្នុង​តន្រ្តី​សប្បុរសធម៌

មាស សុខសោភា និង​ឱក សុគន្ធកញ្ញា សម្ដែង​រួម​គ្នា​ក្នុង​តន្រ្តី​សប្បុរសធម៌

ជាមួយនឹងភាពល្បីល្បាញ សមត្ថភាពនៃសម្លង ដែលពុំទាន់មានតារាចម្រៀងស្រីណា អាចប្រជែងបាននៅឡើយ មាស សុខសោភា និង ឱក សុគន្ធកញ្ញា នឹងត្រូវប្រឈមមុខដាក់គ្នា នៅលើឆាកតន្ត្រីសប្បុរសធម៌របស់សួនកម្សាន្ត ឌ្រីមលែនឌ៍ ដែលអាចនឹងធ្វើឱ្យកាន់តែកក្រើក ដល់មិត្តយុវវ័យ។


មាស សុខសោភា និង ឱក សុគន្ធកញ្ញា តារាចម្រៀងនៅប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)

ចម្រៀង - ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីសប្បុរសធម៌ ឌ្រីមលែនឌ៍ ដើម្បីស្វែងរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា នៅសួន ឌ្រីមលែនឌ៍ នៅយប់ថ្ងៃទី២៧ ខែមិថុនា នឹងកាន់តែក្រើក រំជួលចិត្តដល់មិត្តយុវវ័យ ដោយសារតែវត្តមាន​កំពូលតារាចម្រៀងជើងខ្លាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱក សុគន្ធកញ្ញា និង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...