មាស សុខសោភា និង​ឱក សុគន្ធកញ្ញា សម្ដែង​រួម​គ្នា​ក្នុង​តន្រ្តី​សប្បុរសធម៌

ជាមួយនឹងភាពល្បីល្បាញ សមត្ថភាពនៃសម្លង ដែលពុំទាន់មានតារាចម្រៀងស្រីណា អាចប្រជែងបាននៅឡើយ មាស សុខសោភា និង ឱក សុគន្ធកញ្ញា នឹងត្រូវប្រឈមមុខដាក់គ្នា នៅលើឆាកតន្ត្រីសប្បុរសធម៌របស់សួនកម្សាន្ត ឌ្រីមលែនឌ៍ ដែលអាចនឹងធ្វើឱ្យកាន់តែកក្រើក ដល់មិត្តយុវវ័យ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងភាពល្បីល្បាញ សមត្ថភាពនៃសម្លង ដែលពុំទាន់មានតារាចម្រៀងស្រីណា អាចប្រជែងបាននៅឡើយ មាស សុខសោភា និង ឱក សុគន្ធកញ្ញា នឹងត្រូវប្រឈមមុខដាក់គ្នា នៅលើឆាកតន្ត្រីសប្បុរសធម៌របស់សួនកម្សាន្ត ឌ្រីមលែនឌ៍ ដែលអាចនឹងធ្វើឱ្យកាន់តែកក្រើក ដល់មិត្តយុវវ័យ។


មាស សុខសោភា និង ឱក សុគន្ធកញ្ញា តារាចម្រៀងនៅប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)

ចម្រៀង - ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីសប្បុរសធម៌ ឌ្រីមលែនឌ៍ ដើម្បីស្វែងរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា នៅសួន ឌ្រីមលែនឌ៍ នៅយប់ថ្ងៃទី២៧ ខែមិថុនា នឹងកាន់តែក្រើក រំជួលចិត្តដល់មិត្តយុវវ័យ ដោយសារតែវត្តមាន​កំពូលតារាចម្រៀងជើងខ្លាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱក សុគន្ធកញ្ញា និង មាស សុខសោភា បានឡើងឆាក​រួមគ្នាក្នុងការស្វែងរកមូលនិធិជូនមន្ទីពេទ្យគន្ធបុប្ផា ដែលគេប្រាកដណាស់ថា អ្នកទាំងពីរនាក់នឹងធ្វើឱ្យរំជួល​ឆាក​តែម្តង។

នឹងកាន់តែរំជួលឆាក ដោយសារតែកំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និង​កំពូលតារាល្បីប្រចាំផលិតថោន កញ្ញា មាស សុខសោភា កម្រនិងប៉ះគ្នា នៅក្នុងការប្រគំតន្រ្តីនានាណាស់។ ការ​ប្រឈមគ្នាក្នុងឆាកតែមួយរបស់អ្នកទាំងពីរនេះ ទស្សនិកជនអ្នកគាំទ្ររំពឹងថា ច្បាស់ជាធ្វើឱ្យកក្រើកឆាកតន្ត្រីសួន​កម្សាន្ត ឌ្រីមលែនឌ៍មិនខាន ព្រោះកំពូលតារាទាំងពីរនាក់នេះនឹងបញ្ចេញក្បាច់ ស្នៀតពិសេស ស្ទីលលេងខ្លួនថ្មីៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍រៀងៗខ្លួន។

រយៈកាលចុងក្រោយនេះ ឱក សុគន្ធកញ្ញា និង មាស សុខសោភា ត្រូវបានគេដឹងថា ជាគូបកដិបក្ខនឹងគ្នា​នៅក្នុង​ទីផ្សារចម្រៀង។ យ៉ាងណាម៉ិញ ប្រជាប្រិយភាពរបស់ពួកគេ នៅតែស្ថិតក្នុងស្ថានភាពប្រកួតប្រជែងដែលមិនច្បាស់ថា អ្នកណាមានប្រជាប្រិយភាព ជាងអ្នកណានោះឡើយ។ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញថា មាន​តារាចម្រៀងស្រីរូបណា អាចប្រជែងឈ្នះប្រជាប្រិយភាព របស់តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស និងតារា​កំពូលតារាចម្រៀងស្រី របស់ផលិតកម្មថោននៅឡើយទេ។

ប៉ុន្តែក្នុងរយៈពេល២ឆ្នាំនេះ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា ហាក់មានទីផ្សារខ្លាំងជាង មាស សុខសោភា និង​ទទួលបានការងារយ៉ាងច្រើននៅតាមបណ្តាខេត្ត។ រីឯតម្លៃខ្លួន ឱក សុគន្ធកញ្ញា បានហក់ឡើងតម្លៃខ្លួនខ្ពស់ជាង មាស សុខសោភាដែរ គឺ២០០០ដុល្លារក្នុងមួយកម្មវិធី។ ចំណែកឯ មាស សុខសោភា វិញស្ថិតក្នុងតម្លៃរង្វង់ ១៥០០​ដុល្លារ​ប៉ុណ្ណោះ។ តែសម្រាប់ការយល់ឃើញរបស់ទស្សិកជនមួយចំនួនវិញ យល់ថា មាស សុខសោភា នៅតែឈ្នះ ឱក សុគន្ធកញ្ញា លើការប្រើសំឡេងបានល្អជាង។

មិនត្រឹមតែល្បី តែលើវិស័យជាអ្នកចម្រៀងតែប៉ុណ្ណោះទេ តារាចម្រៀងស្រីទាំងពីរនេះ ក៏ប្រកួតប្រជែងគ្នា ជា​អង្គទូត សុច្ឆន្ទៈ ប្រចាំក្រុមហ៊ុនល្បីនៅក្នុងប្រទេសផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...