Posts in ‘សម្រាំងកំសាន្ដ’ Category

«ផ្ទុះសុដន់» ខណៈ​កំពុង​ចាក់​សាក់​ដៃ

«ផ្ទុះសុដន់» ខណៈ​កំពុង​ចាក់​សាក់​ដៃ

ជាមួយនឹងរូបរាងសាក់ នៅលើដងជើង ដ៏​វែងស្រឡូនរបស់នាង យុវតីវ័យក្មេងម្នាក់នេះ បានធ្វើឲ្យគេឯងជឿថា នាងជាមនុស្ស ដែលមានចំណូលចិត្ត សាក់បង្ហាញរូប នៅលើរាងកាយរបស់នាង។ ដូច្នេះ ការបន្ថែមរូបសាក់ នៅលើដៃរបស់នាង មិនមានជាអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ។ គ្រាន់តែនាង មានគម្រោងរួចជាស្រេច ក្នុងការរៀបចំ... ឈុតឆាកមួយឡើង ដែលធ្វើឲ្យផ្ទុះសំណើច។

តែកុំទាន់អាលផ្ទុះសំណើច ដោយសូមពិនិត្យមើល ពីដំបូងសិន។ អ្នកសាក់ កំពុងផ្ចង់អារម្មណ៍ ធ្វើកិច្ចការនៃជំនាញ​របស់ខ្លួន ព្រោះការចាក់ម្ជុលសាក់ ចូលក្នុងសាច់មនុស្ស ទាមទារភាពម៉ឺងម៉ាត់ និងការអំណត់។ ចៃដន្យអី អ្នកជំនាញសាក់រូបនេះ បានធ្វើទង្វើមួយ ដែលមិនបានព្រាងទុក៖ ម្ជុលសាក់ បានជ្រុលទៅប៉ះសុដន់ «ប៉េងប៉ោង» របស់យុវតីវ័យក្មេង បណ្ដាលឲ្យផ្ទុះឡើង!

សម្លេងផ្ទុះ បានលាន់ផូង! នរណាៗ ក៏ត្រូវគេចយកព្រះអាយុសិនដែរ។ មើលរូបភាពនេះឡើងវិញ ជាច្រើនដង គេនឹងដឹងច្បាស់ថា គឺយុវតីរូបស្រស់​ខ្លួនឯង [...]

នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល

នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល

ទីភ្នាក់ងារព័ត៌មាន «Deniz Haber» ដែលមានជំនាញ ខាងកិច្ចការនាវាចរណ៍ បានរាយការណ៍ថា នាវាឈ្មោះ «Vitaspirit» ដែលមានប្រវែងបណ្ដោយ ដល់ទៅ២២៥ម៉ែត្រ បានប្រែក្លាយជាយាន ដែលគ្រប់គ្រងលែងបាន ព្រោះមូលហេតុបច្ចេកទេស មុននឹងទៅបុកច្រាំង និងអាគារលំនៅដ្ឋានមួយចំនួន ដែលស្ថិតនៅជាប់ច្រកសមុទ្រ «Bosphore» ដែលភ្ជាប់សមុទ្រខ្មៅ មកសមុទ្រមេឌីទែរ៉ាណេ។

ហេតុការណ៍បានកើតឡើង នៅពេលនាវាខាងលើ បានឆ្លងកាត់ និងជ្រមុជខ្លួន នៅខាងក្រោម ស្ពាន «Fatih Sultan Mehmet» ដែលជាស្ពានភ្ជាប់ទ្វីបពីរ គឺទ្វីបអ៊ឺរ៉ុប និងអាស៊ី។

អាគារបុរាណមួយ ដែលត្រូវបានលាបពណ៌ក្រហម ត្រូវបាននាវាបុក បង្កការខូចខាតអស់មួយភាគ។ លំនៅដ្ឋាន និងអាគារនៅទីនោះ ជាសំណង់បុរាណ ដែលអាគារខ្លះ ត្រូវបានសាងសង់ឡើង តាំងពីសម័យចក្រភព អូតូមង់ ក្នុងសតវត្សន៍ទី១៩។ អាគារភាគច្រើន គ្មានមនុស្សរស់នៅទេ តែគេទុកសម្រាប់ជួល ដើម្បីរៀបចំជាកម្មវិធីពិសេសៗ ដូចយ៉ាងអាពាហ៍ពិពាហ៍ [...]

ទ្រាំលែង​បាន! រដ្ឋមន្ត្រី​ព័ត៌មាន​ជេរ​«ម្រាយ»​អ្នក​សុំ​លុយ​លោក

ទ្រាំលែង​បាន! រដ្ឋមន្ត្រី​ព័ត៌មាន​ជេរ​«ម្រាយ»​អ្នក​សុំ​លុយ​លោក

ត្រូវប្រយ័ត្នប្រយែង ឲ្យខ្លាំងឡើង... ជាពិសេសចំពោះនរណាម្នាក់ ដែលចង់សុំប្រាក់ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ព្រោះបើមិនដូច្នេះទេ អ្នកនោះអាចនឹងជួប«យក្ស» ដោយការជេរ«ម្រាយ»ជាដើម។

បុរសខ្លាំងផ្នែកឃោសនាការ និងព័ត៌មាន តាំងពីជំនាន់​សាធារណររដ្ឋ​ប្រជាមានិត​កម្ពុជា លោក ខៀវ កាញារីទ្ធ បានសំដែងក្ដីក្រេវក្រោធ នៅមុននេះបន្តិច តាមគណនីហ្វេសប៊ុករបស់លោក ដោយ​ប្រតិកម្មទៅ «អាអ្នកសុំលុយ» ពីលោក ដោយសារជននោះ បានផ្ញើរសារមកតន្ថើនលោក ឲ្យផ្ញើរលុយទៅឲ្យ។

លោក បានសរសេរថា៖ «ថ្ងៃនេះ សុំចេញយក្សម្តង ព្រោះមនុស្ស​កាន់តែខ្វះ​សុជីវធម៌ទៅៗ។ តាំងពីព្រឹក ការងារដូចភ្នំ ភ្ញៀវតកន្ទុយ ទើបអង្គុយដកដង្ហើមបន្តិច ស្រាប់តែឃើញអាអ្នកសុំលុយ ផ្ញើសារមកស្តីឲ្យថា ម៉េចក៏មិនបញ្ជូនលុយឲ្យ»។

រដ្ឋមន្ត្រីព័ត៌មាន បានធ្លាយកំហឹងឡើងថា៖ «ម្រ៉ាយវា! សុំលុយឯងហើយ ឲ្យផ្ញើទៅថ្វាយវាទៀត?»។

«Thai Airways» ហាម​មនុស្ស​ធាត់​ជិះក្នុង​បន្ទប់​​ថ្នាក់​លេខ១

«Thai Airways» ហាម​មនុស្ស​ធាត់​ជិះក្នុង​បន្ទប់​​ថ្នាក់​លេខ១

ការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ ហាក់មានបំណងផ្ដល់ការធានា ទៅដល់អ្នកមានប្រាក់ទាំងឡាយ ដែលចង់ចំណាយ ដើម្បីបានអង្គុយ នៅក្នុងផ្នែកថ្នាក់លេខមួយ ឬ «Bussiness Class»  របស់យន្ដហោះថ្មី ធុន «Boeing 787-9» ដែលហៅម្យ៉ាងទៀតថា «Dreamliners»។ ផ្ទុយទៅវិញ សេចក្ដីប្រកាសព័ត៌មាននោះ បែរជាទទួលបានមកវិញ នូវប្រតិកម្មយ៉ាងខ្លាំងក្លា។

កាលពីពីរសប្ដាហ៍មុន លោក «Pratthana Pattanasirim» អ្នកទទួលខុសត្រូវផ្នែកសុវត្ថិភាព នៃក្រុមហ៊ុនអាកាសចរណ៍ «Thai Airways» បានប្រកាសថា រាល់កៅអីអង្គុយ នៅក្នុងបន្ទប់ថ្នាក់លេខមួយ នៃយន្ដហោះប្រភេទខាងលើ ចំនួនពីរ ដែលក្រុមហ៊ុនទើបនឹងទិញ ត្រូបានបំពាក់ដោយខ្សែក្រវ៉ាត់ថ្មី ដោយឆ្នៃមកជាមួយ នូវពោងខ្យល់ ដាក់ក្នុងខ្សែក្រវ៉ាត់ នោះផង។

តែដើម្បីអាចទទួលអារម្មណ៍«រំភើប» ជាមួយខ្សែក្រវ៉ាត់ថ្មីមួយនេះ ក្រុមហ៊ុន «Thai Airways» ចាំបាច់ត្រូវធ្វើការ«លះបង់»។ ព្រោះខ្សែក្រវ៉ាត់ថ្មីនេះ មិនអាចពន្លូត [...]

«កុំ​អួត​ពេក!​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យ​ផុត​សិន​ទៅ»

«កុំ​អួត​ពេក!​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យ​ផុត​សិន​ទៅ»

មានបណ្ដឹងពីរ រវាងជនទាំងពីរ ដែលមានឈ្មោះល្បីដូចគ្នា នៅលើបណ្ដាញសង្គម។ បណ្ដឹងមួយ ជារបស់អ្នកនាង ធី សុវណ្ណថា មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងប្រឆាំងលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ដែលដាក់ឈ្មោះ វីល្លៀម ក័ង (William Guang) ពីបទបរិហារកេរ្តិ៍ និងបទ​ញុះញង់​ឲ្យមានការរើសអើង កាលពីដើមខែធ្នូកន្លងទៅ។ រីឯលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងប្រឆាំងអ្នកនាង ធី សុវណ្ណថា ពីបទចោទដូចគ្នា ទៅកាន់សាលាដំបូងរាជធានីតែមួយ កាលពីដើមខែកុម្ភៈមុនដែរ។

ប៉ុន្តែបណ្ដឹងរបស់សកម្មនារី របស់គណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងនាយករដ្ឋមន្ត្រី ត្រូវបានដាក់ចូល ទៅកាន់តុលាការមុន ដូច្នេះទទួលបានចំណាត់ការ មុនបណ្ដឹងរបស់លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង។ ហើយចំណាត់ការ ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង លោក សឿន មុនីរ័ត្ន ហាក់​មានលក្ខណៈធ្ងន់ធ្ងរបន្តិច នៅត្រង់បង្គាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...