«ផ្ទុះសុដន់» ខណៈកំពុងចាក់សាក់ដៃ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: April 18, 2018
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងរូបរាងសាក់ នៅលើដងជើង ដ៏វែងស្រឡូនរបស់នាង យុវតីវ័យក្មេងម្នាក់នេះ បានធ្វើឲ្យគេឯងជឿថា នាងជាមនុស្ស ដែលមានចំណូលចិត្ត សាក់បង្ហាញរូប នៅលើរាងកាយរបស់នាង។ ដូច្នេះ ការបន្ថែមរូបសាក់ នៅលើដៃរបស់នាង មិនមានជាអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ។ គ្រាន់តែនាង មានគម្រោងរួចជាស្រេច ក្នុងការរៀបចំ... ឈុតឆាកមួយឡើង ដែលធ្វើឲ្យផ្ទុះសំណើច។
តែកុំទាន់អាលផ្ទុះសំណើច ដោយសូមពិនិត្យមើល ពីដំបូងសិន។ អ្នកសាក់ កំពុងផ្ចង់អារម្មណ៍ ធ្វើកិច្ចការនៃជំនាញរបស់ខ្លួន ព្រោះការចាក់ម្ជុលសាក់ ចូលក្នុងសាច់មនុស្ស ទាមទារភាពម៉ឺងម៉ាត់ និងការអំណត់។ ចៃដន្យអី អ្នកជំនាញសាក់រូបនេះ បានធ្វើទង្វើមួយ ដែលមិនបានព្រាងទុក៖ ម្ជុលសាក់ បានជ្រុលទៅប៉ះសុដន់ «ប៉េងប៉ោង» របស់យុវតីវ័យក្មេង បណ្ដាលឲ្យផ្ទុះឡើង!
សម្លេងផ្ទុះ បានលាន់ផូង! នរណាៗ ក៏ត្រូវគេចយកព្រះអាយុសិនដែរ។ មើលរូបភាពនេះឡើងវិញ ជាច្រើនដង គេនឹងដឹងច្បាស់ថា គឺយុវតីរូបស្រស់ខ្លួនឯង ជាអ្នករុញសុដន់ «ប៉េងប៉ោង» របស់នាង ឲ្យទៅប៉ះនឹងម្ជុលសាក់។ ឈុតឆាក ដែលនាំឲ្យអ្នកទស្សនាវីដេអូនេះ រាប់លាននាក់ ផ្ទុះសំណើចតាមគ្នា និងមិនឈប់ឈរ រហូតមកដល់ថ្ងៃនេះ៕
» ទស្សនាឈុតឆាកទាំងស្រុង៖