បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី ទិញ​ខ្សែ​បម្រើ​អន្តរជាតិ​អេស្ប៉ាញ​បាន​ហើយ

ក្រុមបាល់ទាត់ក្របខ័ណ្ឌឡាលីកា (La Liga) អេស្ប៉ាញសេវីឡា (Sevilla) បានប្រកាសថា ព្រមលក់ខ្សែបម្រើស្លាប​ដ៏មុត​ស្រួចរបស់ខ្លួនជេសឺស ណាវ៉ាស់ (Jesus Navas) ទៅឲ្យក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City) ឬហៅកាត់ថា «ម៉ែនស៊ីធី» ជាផ្លូវការហើយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ក្របខ័ណ្ឌឡាលីកា (La Liga) អេស្ប៉ាញសេវីឡា (Sevilla) បានប្រកាសថា ព្រមលក់ខ្សែបម្រើស្លាប​ដ៏មុត​ស្រួចរបស់ខ្លួនជេសឺស ណាវ៉ាស់ (Jesus Navas) ទៅឲ្យក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City) ឬហៅកាត់ថា «ម៉ែនស៊ីធី» ជាផ្លូវការហើយ។


ជេសឺស ណាវ៉ាស់ កីឡាករខ្សែបម្រើស្លាបដ៏មុតស្រួច។

ខ្សែបម្រើស្លាបវ័យ២៧ឆ្នាំ បានប្រកបអាជីពរបស់គាត់នៅជាមួយក្រុមនាកីឡាដ្ឋានរ៉ាម៉ុន សាន់ឆេសផីជូន (Ramón Sánchez Pizjuán) តាំងពីវ័យកុម៉ាភាព ហើយគាត់បានចូលលេងឲ្យសេវីឡាបាន៣៨៨លើកហើយ មកដល់ពេលបច្ចុប្បន្ន។

កាសែតអង់គ្លេសហ្គាដៀន (Guardian) បានបង្ហាញឲ្យដឹងថា ការផ្ទេរនេះមានតម្លៃប្រមាណ ៣៦.៨លានដុល្លា (២៨.១៣​លានអ៊ឺរ៉ូ)។ ប៉ុន្តែក្រុមនាកីឡាដ្ឋានអេទីហេដ (Etihad) បានឲ្យមុនប្រមាណជាង ២៦លានដុល្លាហើយ។

ណាវ៉ាស់ នឹងទទួលបានចំណូលរបស់គាត់មួយទ្វេរជាពីរ ខណៈដែលក្រុមម៉ែនស៊ីធី នឹងផ្តល់ឲ្យកីឡាករ​លំដាប់អន្តរជាតិ​អេស្ប៉ាញរូបនេះ ប្រមាណ៦.១៣លានដុល្លា ក្នុងមួយឆ្នាំ។

ជេសឺស ណាវ៉ាស់ ត្រូវបានគេដឹងថាជាកីឡាករមួយរូប ដែលមានបទពិសោធន៏ច្រើន និងមានជំនាញខាងបម្រើ​បាល់​បាន​យ៉ាងល្អ។ ប៉ុន្តែគាត់ចាំបាច់ត្រូវតែចាកចេញពីសេវីឡា ទៅកាន់ក្រុមជើងឯករងព្រីមែលីក (Premier League) ដែលជាក្រុម​លំដាប់កំពូលរបស់ពិភពលោក។

ណាវ៉ាស់ នឹងជួយឲ្យម៉ែនស៊ីធី មានភាពរឹងមាំនៅស្លាបស្តាំបន្ថែមទៀត។ គាត់ជាកីឡាករប្តូរតួនាទីបានយ៉ាងឆាប់រហ័ស ដូចជាអាចជួយការពារ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមលេង។ នៅក្នុងក្របខ័ណ្ឌឡាលីការដូវកាលនេះ គាត់បង្កើតឱកាស​រកគ្រាប់បាល់បញ្ចូលទីបានចំនួន៧៩លើក ហើយក៏ជាកីឡាករល្អជាប់ចំណាត់ថ្នាក់លេខ៥ដែរ។

គ្រូបង្វឹកក្រុមសេវីឡា លោកយូណៃ អេមឺរី (Unai Emery) បាននិយាយថា «ប្រាកដណាស់ថា ណាវ៉ាស់នឹងចាកចេញ។ ហើយនេះជារឿងដ៏ល្អសម្រាប់គាត់ ក៏ជារឿងដ៏ល្អសម្រាប់ក្លឹបដែរ។»

រីឯណាវ៉ាស់ ក៏បាននិយាយដែរថា «ខ្ញុំពេញចិត្តក្នុងការផ្ទេរចេញ ហើយខ្ញុំពិតជាចង់ឈ្នះពានរង្វាន់។ ម៉ែនស៊ីធី ជាក្រុមដែល​ខ្ញុំចូលចិត្តណាស់។ ពេលនេះយើងនៅចាំតែថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ។»

កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០ និងពានរង្វាន់អ៊ឺរ៉ូ (European) ឆ្នាំ២០០៨ និងឆ្នាំ២០១២ (ណាវ៉ាស់) ពុំសូវជាប់ជាជម្រើសដំបូងទេ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ពោលគឺគាត់បានត្រឹមតែកីឡាករ​បម្រុង​ប៉ុណ្ណោះ។ ប៉ុន្តែការផ្ទេរមកលេងឲ្យក្រុមម៉ែនស៊ីធីនេះ គេជឿថា គាត់នឹងអាចបង្ហាញខ្លួនឲ្យក្រុម​អេស្ប៉ាញបានទៀត​ទាត់​មិនខាន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...