សម្លៀកបំពាក់​កីឡា វ៉ារៀស្ពត ហ៊ាន​ថ្លៃ​៣០​លាន​ផោន ដើម្បី​ម៉ែនញូ​ចេញ​ពី ណៃ

ក្រុមហ៊ុនណៃ (Nike) និង វ៉ារៀស្ពត (Warrior Sports) កំពុងតែធ្វើសង្គ្រាមដេញថ្លៃគ្នា ខណៈពេលដែលក្រុមហ៊ុនផលិតសំលៀកបំពាក់កីឡា របស់អាមេរិកទាំង២នេះ ចង់បានសិទ្ធក្លាយជាអ្នកផលិតសំលៀកបំពាក់ ឲ្យម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅកាត់ថា «ម៉ែនញូ»។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនណៃ (Nike) និង វ៉ារៀស្ពត (Warrior Sports) កំពុងតែធ្វើសង្គ្រាមដេញថ្លៃគ្នា ខណៈពេលដែលក្រុមហ៊ុន ផលិត​សំលៀកបំពាក់កីឡា របស់អាមេរិកទាំង២នេះ ចង់បានសិទ្ធក្លាយជាអ្នកផលិតសំលៀកបំពាក់ ឲ្យម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅកាត់ថា «ម៉ែនញូ»។

បច្ចុប្បន្ន ម៉ែនឆេស្ទើ យូណៃធីត កំពុងជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនណៃ ក្នុងកិច្ចព្រមព្រៀងគ្នាក្នុងតម្លៃ ២៣,៥លាន​ផោនក្នុងមួយឆ្នាំ ហើយកិច្ចសន្យានឹងត្រូវបញ្ចប់ នៅរដូវកាល ២០១៤ -២០១៥។

ឌៀលីមែល (Daily Mail) បានរាយការណ៏ថា ក្រុមបីសាចក្រហម មិនចង់បោះបង់ដៃគូចាស់ (ណៃ) ដែលធ្លាប់សហការ​គ្នាចាប់តាំងពីឆ្នាំ២០០២ មកនោះទេ ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងតែត្រូវការចំនួនទឹកប្រាក់ឲ្យបានច្រើនប្រចាំឆ្នាំ ដូច្នេះ​ទើប​ពួកគេត្រូវការក្រុមហ៊ុនមួយណា ដែលហ៊ានឲ្យថ្លៃខ្ពស់ជាងគេ។

វ៉ារៀស្ពត ដែលធ្លាប់បានដេញថ្លៃឈ្នះក្រុមហ៊ុន អាឌីដាស (ADIDAS) ក្នុងការឧបត្ថមក្រុមព្រីមែលីកហង្សក្រហម លីវើភូល (Liverpool) កាលពីរដូវកាលមុនរួចហើយនោះ ពេលនេះកំពុងតែធ្វើការនាំមុខក្រុមហ៊ុនណៃទៀត ជាមួយនឹង​ក្រុមម៉ែនញូ។ ហើយវាត្រូវបានគេជឿថា កិច្ចព្រមព្រៀងថ្មីមួយ នឹងអាចកើតមានឡើង។

ក្រុមហង្សក្រហម លីវើភូល បានព្រមព្រៀងគ្នាជាមួយនឹងក្រុមហ៊ុន វ៉ារៀស្ពត ក្នុងតម្លៃ២៥លានផោន ក្នុងមួយឆ្នាំ ដែល​ជាតម្លៃខ្ពស់ជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស។ ហើយកំណត់ត្រាថ្មីមួយទៀត នឹងកើតឡើង បើសិន​ជាក្រុមហ៊ុនមួយនេះ អាចធ្វើជាដៃគូជាមួយនឹងក្រុម ម៉ែនឆេស្ទើ យូណៃធីត ទៀតនោះ។

ក្រុមហ៊ុន វ៉ារៀស្ពត បានបង្ហាញប្រាប់ដល់ក្លឹបបាល់ទាត់ ម៉ែនឆេស្ទើ យូណៃធីត ថា ពួកគេបានរៀបចំកញ្ចប់​ថវិការមួយ​ដ៏ធំ ដែលគួរឲ្យចាប់អារម្មណ៏ នៅពេលដែលកិច្ចសន្យារបស់ក្រុមហ៊ុនណៃ ត្រូវបានផុតកំណត់។ ហើយពួកគេ ហ៊ានឲ្យ​តម្លៃដល់ក្លឹប អូលត្រាហ្វដ (Old Trafford) មួយនេះ រហូតដល់ ៣០លានផោន ក្នុងមួយឆ្នាំ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...