ស្តេវ៉ិន ចឺរ៉ាដ៖ ស្វារែស នឹង​មិន​ចូល​រួម​ជា​មួយ​នឹង​ក្រុម​នៅ​អង់គ្លេស​ឡើយ

ប្រធានក្រុមហង្សក្រហម លីវើភូល (Liverpool) ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) បាននិយាយពីខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ដែលក្រុម អាសឺណល (Arsenal) កំពុងតែតាមលួងលោម កាលពីថ្ងៃអង្គារ៏ថា មិត្តរួមក្រុមរបស់គាត់ នឹងមិន​អនុញ្ញាតឲ្យទៅចូលរួមជាមួយនឹង ក្លិបបាល់ទាត់អង់គ្លេសណាមួយផ្សេងទៀតនោះទេ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមហង្សក្រហម លីវើភូល (Liverpool) ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) បាននិយាយពីខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ដែលក្រុម អាសឺណល (Arsenal) កំពុងតែតាមលួងលោម កាលពីថ្ងៃអង្គារ៏ថា មិត្តរួមក្រុមរបស់គាត់ នឹងមិន​អនុញ្ញាតឲ្យទៅចូលរួមជាមួយនឹង ក្លិបបាល់ទាត់អង់គ្លេសណាមួយផ្សេងទៀតនោះទេ។


កីឡាករ ស្តេវ៉ិន ចឺរ៉ាដ (ឆ្វេង) និងកីឡាករ ល្វីស ស្វារ៉ែស។ (រូបថត )

អាសឺណល បានដេញថ្លៃចំនួន២លើកមកហើយ ប៉ុន្តែត្រូវបានបដិសេធទាំង២លើក ពីក្លិបហង្សក្រហម ខណៈដែល​ស្វារែស ត្រូវបានគ្រូបង្វឹកលីវើភូល លោកប្រេនដិន រ៉ដចឺស (Brendan Rodgers) ពិន័យឲ្យហ្វឹកហាត់ម្នាក់ឯង បន្ទាប់ពី​កីឡាកររូបនេះ បាន​លើកឡើងថា ក្លិបបានក្បត់សន្យាជាមួយគាត់ ដោយបដិសេធមិនព្រមឲ្យគាត់ចាកចេញ។

ចឺរ៉ាដ បាននិយាយនៅក្នុងសន្និសីតកាសែត មុនពេលដែលក្រុមជម្រើសជាតិអង់គ្លេស ត្រូវប្រកួតមិត្តភាពជាមួយ​ក្រុម​ស្កុតឡែននៅថ្ងៃពុធ ដោយគាត់និយាយថា គាត់មិនចង់ឃើញខ្សែប្រយុទ្ធវ័យ២៦ឆ្នាំចាកចេញនោះទេ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយថា៖ «ខ្ញុំគិតថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលស្វារែស​ត្រូវនៅ​បន្ត។ គាត់ជាកីឡាករម្នាក់ល្អបំផុតនៅលើពិភពលោក ហើយខ្ញុំអាចយល់ថា ហេតុអ្វីបានជាក្លិបផ្សេងៗចង់បានរូបគាត់។»

គាត់បានបន្តថា៖ «បើខ្ញុំអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្ញុំ ដើម្បីអាចឲ្យគាត់នៅបន្តបាន ខ្ញុំនឹងព្យាយាមធ្វើវា ព្រោះខ្ញុំពេញចិត្ត​លេងជាមួយគាត់ ហើយខ្ញុំមិនចង់ឃើញគាត់ទៅណានោះទេ។ សម្រាប់ក្រុមលីវើភូល ដើម្បីអាចទទួលបានជោគជ័យ យើងត្រូវតែរក្សារទុកកីឡាករល្អៗបំផុតរបស់យើង។»

នៅពេលដែលអ្នកកាសែតសួរថា តើអ្នកសង្ឃឹមថាស្វារែស អាចនឹងនៅបន្តប៉ុន្មានភាគរយ ចឺរ៉ាដបានឆ្លើយថា គាត់មិន​ដឹង​ថា នឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែគាត់និយាយថា ស្វារែសនឹងមិនចាកចេញទៅចូលរួម​ជាមួយក្រុមគូរប្រជែង​ក្នុងស្រុក​ឡើយ។

កីឡាករវ័យ៣៣ឆ្នាំ បាននិយាយថា៖ «ក្នុងពេលនេះ ខ្ញុំមិនដឹងទេ។ ការពិត ខ្ញុំមិនអាចដឹងថា នឹងមានអ្វីកើតឡើង នៅ២ ឬ៣សប្តាហ៏បន្ទាប់ឡើយ ប៉ុន្តែខ្ញុំជឿជាក់ថា គាត់ (ស្វារែស) នឹងមិនទៅកាន់ក្លិបណាមួយ នៅក្នុងប្រទេសអង់គ្លេស​នោះទេ។»

គួរបញ្ជាក់ថា ស្វារែស បានរកគ្រាប់បាល់បញ្ចូលទីបាន ៥១គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៦ប្រកួត គិតចាប់ពីផ្ទេរពីក្រុម អាស្សាក (Ajax) មកកាន់ក្រុមលីវើភូល កាលពីខែមករា ឆ្នាំ២០១១។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ និយាយថាគាត់​មិនចង់​នៅ​បន្តជាមួយក្លិបហង្សក្រហមទៀតទេ ហើយគាត់ចង់ចូលរួមជាមួយក្លិបណា ដែលមានកៅអីលេងក្នុងក្របខ័ណ្ឌ ឆែមពានលីក (Champions League) នៅក្នុងរដូវកាលនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...