ការបាត់យន្ដហោះ MH370 ធ្វើឲ្យផែនទីបាតសមុទ្រថ្មីមួយ ចាប់បដិសន្ធិ
ជាមួយនឹងការសិក្សាថ្មីមួយ ដែលបានផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានសម្រេចបាននូវផែនទីសណ្ឋានដីថ្មីមួយ ដែលនឹងលាតសន្ធឹងប្រមាណជា៨០% នៃបាតសមុទ្ររបស់ផែនដី។
លោកសាស្ត្រាចារ្យ ដៀតម៉ា មីល័រ (Dietmar Muller) មកពីសកលវិទ្យាល័យ ស៊ីដនី (ប្រទេសអូស្ត្រាលី) បានថ្លែងពន្យល់ថា៖ «ការបាត់យន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅក្នុងមហាសមុទ្រឥណ្ឌា កាលពីជាង៦ខែមុន បានធ្វើឲ្យយើងដឹងខ្លួន ពីការស្គាល់មិនច្បាស់ ជុំវិញសណ្ឋានដី និងជម្រៅបាតសមុទ្រ។ យើងបានស្គាល់ពីស្ថានភាពដី របស់ភពព្រះអង្គារ បានច្បាស់ជាងសណ្ឋានដី នៅបាតសមុទ្ររបស់ផែនដី។»
ផែនទីថ្មីនេះ ត្រូវបានសម្រេចជារូបរាង ជាមួយនឹងការវាស់វែងដែលមានច្បាស់លាស់ខ្លាំងបំផុត នៃប្រព័ន្ធផ្កាយរណប CryoSat 2 [...]