Posts tagged as "Fernando Alonso"

កាំជ្រួច​លើ​វាល​រាប៖ វេថេល នៅ​​បន្ត​​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ​ការ​ប្រណាំង

កាំជ្រួច​លើ​វាល​រាប៖ វេថេល នៅ​​បន្ត​​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ​ការ​ប្រណាំង

កីឡាករប្រណាំងរថយន្តក្រុមរ៉េដប៊ុល (Red Bull) សេសបាស្ទែន វេថេល (Sebastian Vettel) នៅតែបន្តឈរនៅលើ​កំពូល​តារាងកាណាដា ហ្គែនប្រៃ (Canadian Grand Prix) បន្តទៀត បន្ទាប់ពីឈ្នះការប្រណាំងនាំមុខគេ ខណៈដែលកីឡាករ​ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បាន ប្រជែងយកដំណែងលេខ២ ពីកីឡាករឡេវីស ហាមីលតុន (Lewis Hamilton) បានសម្រេច។


កីឡាករ សេសបាស្ទែន វេថេល នៅពែលបានទទួលពានរង្វាន់។ (រូបថត Getty Images/Paul Gilham)

អ្នកប្រណាំងវេថេល បាននាំមុខគេដាច់នៅជុំទី៣ ហើយក៏ជាជ័យជំនះលើកទី១របស់គាត់ដែរ នៅក្នុងទីលាន​ប្រណាំង​របស់កាណាដា ខណៈដែលកីឡាករអាឡុនសូ ដែលបើកឲ្យក្រុមហ្វឺរ៉ារី (Ferrari) បានវ៉ាផ្តាច់កីឡាករលេខ២ ហាមីលតុន ដែលបើកឲ្យក្រុមមឺសេដេស (Mercedes) [...]

កាំជ្រួចលើវាលរាប៖ ហ្វឺណាន់ដូ អាឡុនសូ នឹង​បញ្ចប់​អាជីព​ជា​មួយ​ក្រុម ហ្វឺរ៉ារី

កាំជ្រួចលើវាលរាប៖ ហ្វឺណាន់ដូ អាឡុនសូ នឹង​បញ្ចប់​អាជីព​ជា​មួយ​ក្រុម ហ្វឺរ៉ារី

កីឡាករប្រណាំងរថយន្ត F1 អេស្ប៉ាញ ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បាននិយាយថា គាត់នឹងបញ្ចប់អាជីព​ជាអ្នកប្រណាំងរថយន្ត នៅក្នុងក្រុម ហ្វឺរ៉ារី (Ferrari)។


ហ្វឺណាន់ដូ អាឡុនសូ កីឡាករប្រណាំងរថយន្ត F1 ជនជាតិអេស្ប៉ាញ។

មកដល់ឆ្នាំ២០១៣នេះ អាឡុនសូ បានបើកបរឲ្យក្រុម ហ្វឺរ៉ារី បាន៤រដូវកាលហើយ។ លោក ប្រធានក្រុមហ៊ុន ហ្វឺរ៉ារី លូកា ម៉ុងតេស្ស៊ីម៉ូឡូ (Luca Montezemolo) កាលពីពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា កិច្ចសន្យារបស់កីឡាករអេស្ប៉ាញ នៅមាន​រយះពេលវែង ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៥។

អាឡុនសូ បាននិយាយថា «ប្រាកដណាស់ ខ្ញុំចង់បញ្ចប់អាជីពខ្ញុំ ជាមួយនឹងក្រុម ហ្វឺរ៉ារី ព្រោះវាជាក្រុម ដែលល្អបំផុតមួយ នៅលើពិភពលោក ហើយដូចជាគ្មានក្រុមណាមួយ នៅលើក្រុមមួយនេះទេ»។

គួររំឮកថា អាឡុនសូ [...]

កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

ម្ចាស់ការពារដំណែងជើងឯកហ្វមូឡាវ័ន (Formula One) កីឡាករ សេបាស្ទែន វីថែល (Sebastian Vettel) ទទួលបាន​ជ័យជំនះជាថ្មីម្តងទៀត នៃការប្រណាំងក្នុងកម្មវិធី ម៉ាឡេស៊ែន ក្រែនផ្រិកស៏ (Malaysian Grand Prix) កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ។ ហើយគាត់បាននាំមុខមិត្តរួមក្រុមរ៉ែដប៊ុល (Red Bull) ម៉ាក វ៊ែបបឺ (Mark Webber) ក្នុងការប្រណាំងនោះ។

អ្នកប្រណាំង២រូប ដែលបើកបរឲ្យក្រុមមឺស្សេដេស (Mercedes) ឡេវីស ហាមីលតុន (Lewis Hamilton) និងកីឡាករ នីកូ រ៉ូស្បឺក (Nico Rosberg) មាន១២វិនាទី នៅក្រោយកីឡាករ វីថែល។ ខណៈដែលអ្នកប្រណាំងក្រុមហ្វឺរ៉ារ៉ី (Ferrari) ហ្វឺណាន់ដូ [...]

ប្រណាំង​កាំជ្រួច​លើ​វាលរាប៖ អាឡូនសូ នឹង​ធ្វើ​ឲ្យ​ខុស​ប្លែក សំរាប់​ក្រុមហ៊ុន​ហ្វឺរ៉ារ៉ី

ប្រណាំង​កាំជ្រួច​លើ​វាលរាប៖ អាឡូនសូ នឹង​ធ្វើ​ឲ្យ​ខុស​ប្លែក សំរាប់​ក្រុមហ៊ុន​ហ្វឺរ៉ារ៉ី

កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ (Fernando Alonso) ជិតនឹងបានទទួលដំណែងជើងឯក ហ្វម៉ូឡា វ័ន (Formula One) លើកទី៣ ទៅហើយក្នុងរដូវកាលមុន ប៉ុន្តែអ្នកប្រណាំងឲ្យក្រុមហ៊ុន ហ្វឺរ៉ារ៉ី (Ferrari) រូបនេះ បាននិយាយថា រថយន្តរបស់គាត់មិនម៉ែនជារថយន្ត ដែលលឿនបំផុតនោះទេ ហើយឆ្នាំនេះគាត់នឹងព្យាយាមម្តងទៀត ជាមួយនឹងរថយន្តថ្មី និងមានភាពប្រសើរជាងមុន។


កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ។

អ្នកតក្កវិជ្ជា បាននិយាយថា រដូវកាលនេះកីឡាករវ័យ ៣១ឆ្នាំ អាឡូនសូ ធ្វើបានយ៉ាងល្អបំផុត និងស្ថិតក្នុងចំណោម​កីឡាករ​ទាំង១០រូប ដែលអាចឈ្នះក្រុមអ៊ីតាលី។ កីឡាករឆ្នើមៗ ផ្សេងទៀត ដែលត្រូវចូលរួមមានដូចជា ចនម៉ាញ៉ូអែល ហ្វេនជីអូ (Juan Manuel Fangio), នីគី ឡូដា (Niki Lauda) និងកីឡាករ មីឆែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...