Posts tagged as "Arjen Robben"

ម្ចាស់​ជើងឯក​អ៊ឺរ៉ុប ចាក់​ក្រឡេក បាយ៉ឺន ដល់​ផ្ទះ

ម្ចាស់​ជើងឯក​អ៊ឺរ៉ុប ចាក់​ក្រឡេក បាយ៉ឺន ដល់​ផ្ទះ

តាមពិតទៅ ក្រុមបាល់ទាត់យក្សទាំងពីរ ធ្លាប់បានជួបគ្នា ជាច្រើនដងហើយ ខណៈលទ្ធផលវិញ ក្រុម បាយ៉ឺនមូនិឆ (Bayern Munich) របស់ប្រទេសអាល្លឺម៉ង់ មិនសូវមានវាសនាប៉ុន្មាន ទល់នឹងក្រុម រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេសអេស្ប៉ាញនោះទេ។

សម្រាប់ការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ ក្នុងយប់នេះ ក្រុម រៀល ដែលកំពុងកាន់តំណែង ជាជើងឯកឆ្នាំទៅម៉ិញ នៅក្នុងដៃផងនោះ បានយកឈ្នះលើក្រុម បាយ៉ឺន ជាថ្មីទៀត នៅក្នុងកីឡដ្ឋាន «Allianz Arena» របស់ក្រុម បាយ៉ឺន។

នៅក្នុងការប្រកួត ដែលមានរយៈពេលជាង ៩០នាទី និងបើទោះជា កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) កំពូលខ្សែប្រយុទ្ធរបស់ក្រុម រៀល មិនសូវមាន​សកម្មភាព​យ៉ាងណាក្ដី តែកីឡាករភាគច្រើន របស់ក្រុម រៀល សុទ្ធតែមានថ្វីជើង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ ចែក បញ្ជូន និងទាត់បាល់ [...]

រូប៊េន ក្លាយ​ជា​កីឡាករ​បាល់​ទាត់ ដែល​រត់​លឿន​ជាង​គេ​ក្នុង​ពិភពលោក

រូប៊េន ក្លាយ​ជា​កីឡាករ​បាល់​ទាត់ ដែល​រត់​លឿន​ជាង​គេ​ក្នុង​ពិភពលោក

លោកអ្នកធ្លាប់ដឹងឬទេ ថាតើកីឡាករបាល់ទាត់ណាមួយ ដែលរត់លឿងជាងគេ? ការសិក្សាចុងក្រោយនេះ បន្ទាប់ពី​ការជួបប្រកួត នៅក្នុងប្រទេសប្រេស៊ីល រវាងក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកពិភពលោក និងអ៊ឺរ៉ុប និងក្រុមហូឡង់ បាន​ឲ្យ​ដឹងថា គឺកីឡាករហូឡង់ រ៉ូប៊េន ដែលបានមកបំបែកឯកត្តកម្ម ដើម្បីក្លាយជាកីឡាករបាល់ទាត់ ដែលរត់​បាន​លឿន ជាង​គេក្នុងពិភពលោក។


កីឡាករ រ៉ូប៊េន (ខាងមុខ) ប្រជែងបាល់ជាមួយកីឡាករអេស្ប៉ាញ។ (រូបថត Fifa)

បាល់ទាត់ - នៅក្នុងការសិក្សាចុងក្រោយ កាលពីខែកញ្ញា ឆ្នាំ២០១៣ទៅម៉ិញ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានឲ្យដឹងថា កីឡាករបាល់ទាត់មួយរូប របស់ក្រុមបាល់ទាត់អាជីព មេនឆេស្ទើរ យូណាធីត (Manchester United នៅប្រទេសអង់គ្លេស) អនតូនីញ៉ូ វ៉ាឡង់ស៊ីយ៉ា [...]

បាល់ទាត់៖ បាយឺន ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បំបាក់ បាសា ក្នុង​ផ្ទះ​ទៀត

បាល់ទាត់៖ បាយឺន ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បំបាក់ បាសា ក្នុង​ផ្ទះ​ទៀត

ក្រុម បាយឺន ម៉ូនិជ (Bayern Munich) បានធ្វើឲ្យក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ ទាំង២ក្រុម ឡើងដល់វគ្គផ្តាច់ព្រ័ត្រ​ឆែមពានលីក (Champions League) ជាលើកដំបូង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមបាសេឡូណា (Barcelona) ដោយ​លទ្ធផល ៣-០ នៅឯកីឡាដ្ឋាន នូខេម (Nou Camp) កាលពីថ្ងៃពុធ និងសរុបទាំង២ជើង ពួកគេឈ្នះ ៧-០។


ក្រុមបាយឺន នៅក្រោយពេលទទួលបានជ័យជំនះទាំងពីរប្រកួត យ៉ាងច្បាស់ក្រឡែត។

ម្ចាស់ជើងឯក បូដេសលីកា (Bundesliga) ថ្មីៗ ធ្វើបានយ៉ាងអស្ចារ្យបំផុត កាលពីសប្តាហ៏មុន ដោយបានយកឈ្នះក្រុម បាសេឡូណា យ៉ាងចាស់ដៃដោយលទ្ធផល ៤-០ ក្នុងទឹកដីនៃប្រទេសអាឡឺម៉ង់។

ក្រុមអ្នកមានបុណ្យ បាសេឡូណា អស់សង្ឃឹម និងអស់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនៃប្រទេស​អេស្ប៉ាញ​មួយនេះ ត្រូវបានកីឡាករខ្សែបម្រើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...