ស្ពានឆេះ៖ ជិតប្រាំមួយឆ្នាំគ្មានដំណោះស្រាយជម្រក សម្រាប់ពលរដ្ឋ១០៧គ្រួសារ
ប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ (ក្រោយការបណ្តេញចេញភ្លាមៗមានចំនួន១០៧គ្រួសារ) ដែលកំពុងរស់នៅលើដី ចំណីផ្លូវ ស្ថិតនៅក្រុមទីមួយ ភូមិប្រាំមួយ សង្កាត់លេខបួន ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋទាំងនេះ បាននឹងកំពុងរស់នៅដោយភាពមិនច្បាស់លាស់ តាមចិញ្ចើមថ្នល់ ដោយគ្មានការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់លើឡើយ។
ភូមិស្ពានឆេះ នៅតាមបណ្ដោយផ្លូវ។ រូបថតចម្លង ពីអេក្រង់វីដេអូ របស់វីអូអេ។
ក្នុងពេលថ្មីៗនេះ តំណាងប្រជាពលរដ្ឋ ក៏ដូចជាប្រធានសហគមន៏ បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ជួយដោះ-ស្រាយលំនៅដ្ឋានជូនពួកគាត់ឲ្យបានសមរម្យ។ ពួកគាត់បានលើកឡើងថា រយៈពេលជាងប្រាំមួយឆ្នាំហើយ ដែលពួកគាត់រស់នៅក្នុងស្ថានភាពមួយមិនមានលំនៅពិតប្រាកដ។
លោក ឯក វិធាន ប្រធានសហគមន៍ស្ពានឆេះ [...]